ការតម្រងទិសទៅរកការប្រែប្រួលដល់ពាក់កណ្តាលជីវិតចុងក្រោយងាយនឹងមានភាពតានតឹងច្រើន ហើយវាក៏មិនបាច់ត្រូវឆ្ងល់ច្រើនដែរ ប៉ុន្តែយើងគួរតែធ្វើយ៉ាងណាដើម្បីបន្ថយភាពតានតឹងនេះឲ្យបានច្រើនវិញ។ យ៉ាងណាមិញ ភាពស្រ្តេសបានក្លាយទៅជារឿងអវិជ្ជមានច្រើននៅពេលយើងបន្តប្រឈមនឹងភាពលំបាក់។ កាលណាភាពតានតឹងនេះកើនឡើងកាន់តែច្រើនក្នុងរាងកាយ វានឹងធ្វើឲ្យមានបញ្ហាដល់ផ្លូវកាយដូចជា ការឈឺក្បាល ឈឺក្រពះ លើសសម្ពាធឈាម ឈឺទ្រូង និងមានបញ្ហាក្នុងការគេង។ 

សម្រាប់ស្រ្តីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឥទ្ធិពលនៃស្រ្តេសរ៉ាំរ៉ៃអាចនឹងមានច្រើនដូច្នេះវានឹងមិនល្អឡើយសម្រាប់ការរស់នៅរបស់ពួកគេនៅពេលខាងមុខ។ 

ដើម្បីបន្ថយស្រ្តេស និងបញ្ហាផ្លូវចិត្តយកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  1. ហាត់ប្រាណទៀងទាត់៖ ការហាត់ប្រាណនឹងបន្ថយស្រ្តេស ធ្វើឲ្យមានអារម្មណ៍ល្អ និងបង្កើនសុខភាពទូទៅ។ វាក៏ជួយដល់ការគេងកាន់តែល្អជាងមុនដែរ។ 
  2. បង្កើតជាប្រព័ន្ធគាំទ្រ៖ សម្រាប់មនុស្សមួយចំនួន ការក្លាយខ្លួនជាផ្នែកមួយនៃសហគមន៍នឹងជួយបន្ថយស្រ្តេសបាន។ សម្រាប់អ្នកខ្លះទៀត វាប្រហែលជាត្រូវការចូលរួមក្នុងក្រុម ឬក្លិបហែលទឹកក៏មានដែរ។ ប៉ុន្តែមិនខ្វល់ថាអ្នកជ្រើសរើសការគាំទ្របែបណាឡើយ ចូរធ្វើយ៉ាងណាឲ្យទំនាក់ទំនងដ៏ល្អនេះរក្សាបានយូរទើបអាចផ្តល់ភាពកក់ក្តៅដល់ការរស់នៅរបស់អ្នកបាន។ 
  3. រក្សាឥរិយាបទវិជ្ជមាន៖ ចូរស្វែងយល់តែដំណឹងល្អៗដែលគួរដឹង និងបង្កើតជាតារាងនៃការដឹងគុណមួយសម្រាប់ជួយគេវិញផង។ 
  4. កុំឲ្យរឿងអវិជ្ជមានមានក្នុងខ្លួនទៀត៖ ចូរយល់ស្របថា មានរឿងច្រើនណាស់ដែលអ្នកមិនអាចគ្រប់គ្រងបាន។
  5. លុបបំបាត់ភាពខឹងឆេវឆាវ៖ យកល្អគួរតែលុបចោលនូវទម្លាប់និយាយខឹងខ្លាំង ជាមួយនឹងការបង្ហាញអំពីអារម្មណ៍ គំនិត ឬការជឿអ្វីមួយវិញ
  6. ស្វែងរកមធ្យោបាយដើម្បីបន្ធូរអារម្មណ៍៖ ចូររៀនអំពីវិធីតាំសមាធិ។ ចូរព្យាយាមបន្ធូរអារម្មណ៍តាមរយៈការស្តាប់សម្លេងដូចជា ចម្រៀង ឬទឹកសមុទ្រជាដើម។ 
  7. បង្កើតជាចំណាប់អារម្មណ៍ថ្មីៗ៖ ការដែលមានអារម្មណ៍ទៅលើការផ្សងព្រេងអាចជួយអ្នកបន្ថយភាពស្រ្តេសបាន។ ដូច្នេះចូរស្វែងរកនូវអ្វីដែលអ្នកប៉ងប្រាថ្នា ហើយបង្កើតជាទម្លាប់នេះចេញឡើយ។ 
  8. គេង និងសម្រាកគ្រប់គ្រាន់៖ នៅពេលអ្នកស្ថិតក្នុងស្ថានភាពស្រ្តេស រាងកាយអ្នកត្រូវការពេលវេលាដើម្បីវិលមករកភាពដើមវិញដែរ។ ដូច្នេះគួរតែសម្រាកទៅតាមតម្រូវការទៅ។ 
  9. ញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាព៖ រាងកាយអ្នកត្រូវការជីវជាតិល្អៗដើម្បីប្រឆាំងឥទ្ធិពលនៃភាពស្រ្តេស។ ជាមួយគ្នានេះដែរ មិនត្រូវពឹងផ្អែកទៅលើគ្រឿងស្រវឹងដើម្បីបញ្ចប់ភាពតានតឹងឡើយ។ 
  10. ស្ម័គ្រចិត្ត៖ នៅពេលអ្នកប្តេជ្ញាចិត្តខ្លួនឯងថានឹងជួយអ្នកដទៃហើយ អ្នកនឹងស្វែងរកគោលបំណងរបស់ខ្លួនបានហើយ។ ដូច្នេះអ្នកក៏នឹងលែងមានអារម្មណ៍ខ្វល់ខ្វាយអ្វីទៀតដែរ ព្រោះត្រូវការសម្រេចគោលបំណងមួយនេះឲ្យបាន៕