សម្លេងបេះដូងលោតខុសប្រក្រតីមិនមែនជាសម្លេងគ្រោះថ្នាក់ដែលបេះដូងបង្កើតឡើង ឬច្របាច់ឈាមឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហានេះកើតឡើងជាញឹកញាប់លើកូនក្មេង ហើយវាប្រហែលជាបាត់ទៅវិញ និងមិនកើតឡើងវិញទេនៅពេលពួកគេមានភាពភ្ញាក់ផ្អើល ឬខ្លាច។ សម្លេងបេះដូងលោតខុសប្រក្រតីភាគច្រើនបាត់ទៅវិញនៅពេលក្មេងឈានចូលក្នុងវ័យមនុស្សធំ។
ក្នុងពេលពិនិត្យសុខភាព គ្រូពេទ្យប្រហែលជាស្តាប់លឺសម្លេងបេះដូងខុសប្រក្រតី និងប្រហែលជាណែនាំឲ្យធ្វើតេស្តកាន់តែច្រើនដើម្បីបញ្ជាក់ថា វាគឺជាសម្លេងបេះដូងមិនល្អឬអត់។ បើសិនជាសម្លេងបេះដូងខុសប្រក្រតីនេះស្តាប់លឺកាន់តែច្រើន វាទំនងជាកើតឡើងដោយសារការមានបញ្ហានៅប្រើសបេះដូងហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បញ្ហាប្រហែលជាអាចកើតឡើងពីកំណតើ ឬបង្កឡើងដោយជំងឺណាផ្សេងដូចជា ការមានផ្ទៃពោះ ក្តៅខ្លួន ឬកង្វះគ្រាប់ឈាម៕