ទូរទស្សន៍ និងកុំព្យូទ័រ គឺជាផ្នែកមួយនៃជិវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែគួរតែប្រុងប្រយ័ត្នអំពីការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះច្រើនជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)របស់ទាំងអស់នេះមិនគួរណាជំនួសការនៅជាមួយគ្រួសារ និងមិត្តភក្តិឡើយ។ ខាងក្រោមនេះគឺជារបៀបក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះនៅផ្ទះ៖
- ចូររៀបចំពេលវេលាដើម្បីបន្ថយការប្រើប្រាស់ និងយល់ដឹងថាកម្មវិធី និង App ណាដែលកូនអ្នកកំពុងតែប្រើប្រាស់ តើគេហទំព័រណាដែលពួកគេកំពុងតែមើល និងតើពួកគេធ្វើអ្វីខ្លះនៅលើប្រព័ន្ធអ៊ីនធើណេត
- ចូរលើកទឹកចិត្តដល់ពួកគេឈប់ប្រើប្រាស់ដោយកុំសាកថ្មបណ្តើរលេងបណ្តើរ
- ការប្រើប្រាស់មិនគួរណាឲ្យគេប្រើប្រាស់តែឯងឡើយ។ តាមរយៈការមើលថពីអ្នក អ្នកអាចលើកទឹកចិត្តដល់ការលេងរបស់ពួកគេឲ្យមានពេលវេលាកំណត់ និងរៀនសូត្រឲ្យបានច្រើនផង
- ចូរធ្វើជាគម្រូដ៏ល្អ និងបន្ថយពេលវេលាប្រើប្រាស់របស់អ្នកដែរ
- ចូរផ្តល់មោទនៈភាពដល់តម្លៃដែលពួកគេប្រើវិធីទំនាក់ទំនងទល់មុខគ្នា
- ចូរបង្កើតពេលវេលាគ្មានបច្ចេកវិទ្យា តែត្រូវប្រើពេលវេលានោះនៅជាមួយគ្រួសារ និងការចូលរួមក្នុងសង្គម
- មិនត្រូវឲ្យប្រើប្រាស់ឧបករណ៍នេះនៅពេលយប់ឡើយ ព្រោះវានឹងមិនអាចជួយឲ្យកូនគេងលក់ទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការស្រាវជ្រាវនូវកម្មវិធីទាំងឡាយណាដែលកូនអ្នកប្រើប្រាស់ដើម្បីភាពរីកចម្រើនដល់ការសិក្សា
- ចូរដាក់បម្រាមកូនអ្នកអំពីអ្វីដែលជាភាពឯកជន និងគ្រោះថ្នាក់នៃអ្នកធ្វើបាបតាមប្រព័ន្ធអ៊ីនធើណេត៕