ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីកាបូបដែលអាចបណ្តេញលុយចេញ ដោយអ្នកមិនគួរប្រើឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពណ៌ក្រហម ជាពណ៌ដែលអាចនាំទ្រព្យចូល ប៉ុន្តែបែរជាមិនអាចទប់លុយជាប់ ដោយសន្សំមិនបានលុយឡើយ។ ដូចនេះ អ្នកមិនគួរប្រើកាបូបលុយដែលជាពណ៌ក្រហមឡើយ ព្រោះអាចធ្វើឲ្យលុយអ្នកហោះចេញអស់បាន។
- ពណ៌ផ្កាឈូក ជាពណ៌ដែលអាចនាំលាភ ប៉ុន្តែមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់លុយជាប់ឡើយ។ ដូចនេះ កាបូបលុយដែលមានពណ៌ផ្កាឈូកនេះ អ្នកមិនគួរប្រើឡើយ ព្រោះលុយអាចចូល ប៉ុន្តែក៏ចេញលឿនដែរ។
- ពណ៌ស ក៏ជាពណ៌ដែលមិនអាចនាំទ្រព្យចូលមកដែរ ហើយអត្ថន័យមួយទៀត គឺសស្អាត។ សស្អាតនៅទីនេះ សំដៅដល់លុយដែលមានក្នុងនោះនឹងគ្មានឡើយ ដោយកាបូបលុយអ្នកនឹងសស្អាតដូចជាពណ៌អញ្ចឹង។ ជាហេតុដែលធ្វើឲ្យលុយអ្នកចាយអស់លឿនខ្លាំងណាស់ពេលដែលអ្នកប្រើពណ៌ស។
- ពណ៌ទឹកសមុទ្រ អ្នកគួរតែប្រើតិចបំផុត ព្រោះពណ៌នេះគឺជាពណ៌ទឹក ដែលអាចធ្វើឲ្យលុយអ្នកហូរចេញដូចជាទឹកអញ្ចឹង ដោយហូរចេញហើយមិនត្រឡប់មកវិញនោះទេ។ ដូចនេះ កាបូបលុយ៤ពណ៌នេះ អ្នកមិនគួរប្រើឡើយ ប្រសិនជាអ្នកចង់រក្សាលុយអ្នកបានយូរ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)