ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៣ខាងលើអាចទទួលបានក្នុងខែ៣។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
ក្នុងខែ៣ខាងមុខនេះ អ្នកនឹងចាប់ផ្តើមមានមន្តស្នេហ៍ ដោយមានភាពទាក់ទាញខ្លាំង ធ្វើឲ្យមានអ្នកតាមញ៉ែអ្នកច្រើន។ ប៉ុន្តែអ្នកគួរតែជ្រើសរើសឲ្យបានច្បាស់ថា នរណាជាគូពិតរបស់អ្នក ដើម្បីចៀសវាងជួបនឹងគូមិនល្អ។ ដូចនេះ អ្នកមិនគួរទៅរញ៉េរញ៉ៃនឹងបុគ្គលដែលអ្នកមិនពេញចិត្តឡើយ។
ឆ្នាំវក
ក្នុងខែក្រោយ ភាពឆ្លាតរបស់អ្នកនឹងអាចនាំផលធំដល់អ្នក។ ជាពិសេស មុខរបរអ្នកនឹងអាចឡើងខ្លាំងណាស់ ធ្វើឲ្យអ្នកអាចទទួលបានចំណូលខ្ពស់ចូលមកបាន។ ម្យ៉ាងទៀត អ្នកដែលជាបុគ្គលិកក្រុមហ៊ុន ក៏អាចឡើងឋានៈផងដែរ។ ប៉ុន្តែគួរតែប្រយ័ត្នពីមិត្តរួមការងារ ព្រោះអាចនឹងត្រូវបានគេធ្វើបាបយ៉ាងងាយ។
ឆ្នាំរកា
លាភអ្នកតែងតែមានលក្ខណៈមិនល្អរហូតមក ប៉ុន្តែពេលដែលចូលដល់ខែ៣ ទ្រព្យនឹងចូលមកបន្តបន្ទាប់គ្នា ដោយអ្នកអាចចាប់បានឱកាសក្នុងការបណ្តាក់ទុន ធ្វើឲ្យអ្នកអាចចំណេញបានទ្រព្យមួយផ្នែកធំចូលមក។ ដូចនេះ អ្នកគួរតែសង្កេតឲ្យឃើញឱកាស ទើបអាចបានផលខ្ពស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)