ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលបុរសស្រឡាញ់អ្នកអាចបង្ហាញចេញមក។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នក គេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយរីករាយ និងមានសុភមង្គលគ្រប់ពេល។
  2. បើបុរសម្នាក់ស្រឡាញ់អ្នក ទូរស័ព្ទគេនឹងបើកគ្រប់ពេល ដើម្បីឲ្យអ្នករកឃើញគេ ហើយអាចទំនាក់ទំនងបានជាមួយគេ។
  3. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នកពិត គេនឹងមិនយកអ្នកទៅប្រៀបធៀបជាមួយនារីផ្សេងឡើយ ព្រោះអ្នកជាមនុស្សស្រីដែលល្អបំផុតក្នុងចិត្តរបស់គេ។
  4. បើមនុស្សប្រុសម្នាក់ស្រឡាញ់អ្នកពិត គេនឹងឆ្លៀតពេលកំដរអ្នកបាន មិនមែនតែងទុកអ្នកនៅម្នាក់ឯងនោះឡើយ។
  5. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នកពិត គេនឹងតែងនិយាយពាក្យថា បងស្រឡាញ់អូនដាក់អ្នកជានិច្ច។
  6. បើមនុស្សប្រុសម្នាក់ស្រឡាញ់អ្នកពិត គេនឹងឲ្យអ្នកចូលក្នុងជីវភាពរបស់គេ ដោយឲ្យអ្នកស្គាល់មិត្តភក្តិ និងគ្រួសារគេបានច្បាស់។
  7. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នក គេនឹងលួចលះបង់ដើម្បីអ្នកច្រើន ដើម្បីធ្វើឲ្យអ្នកអាចទទួលបានសេចក្តីសុខពេលដែលរស់នៅជាមួយគេ។
  8. បើគេស្រឡាញ់អ្នកពិត គេនឹងតែងរំលឹកអ្នកឲ្យញ៉ាំបាយ ឬបំពេញការងារផ្សេងៗ។
  9. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នក គេនឹងចងចាំគ្រប់ពាក្យដែលអ្នកនិយាយ មិនដែលភ្លេចឡើយ។
  10. បើមនុស្សប្រុសម្នាក់ស្រឡាញ់អ្នក គេនឹងកាន់ដៃអ្នកជាប់ពេលដែលឆ្លងផ្លូវម្តងៗ ដោយខ្លាចអ្នកកើតហេតុដោយចៃដន្យ។
  11. ប្រសិនជាបុរសម្នាក់ស្រឡាញ់អ្នកពិត គេនឹងដាក់រូបថតអ្នកលើទូរស័ព្ទរបស់គេ ហើយពេលដែលគេនឹកអ្នក គេនឹងអាចបើកទូរស័ព្ទមើលបានគ្រប់ពេល ហើយលួចសើចដោយម្នាក់ឯងប្រកបដោយសុភមង្គល៕
  12. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)