ជំងឺឬសដែលមិនកើតនៅលើប្រដាប់ភេទមានបីប្រភេទធំៗ ដែលកើតឡើងញឹកញាប់ជាងគេងបំផុតដូចជា៖

  • Common wart (Verrucae Vulgaris)៖ ឬសទាំងនេះជាធម្មតាកើតឡើងនៅលើប្រអប់ដៃ ជាពិសេសជុំវិញក្រចកដៃ។ ជំងឺឬសប្រភេទ Common Wart មានពណ៌ប្រផេះ ជាប្រភេទដុះលើស្បែក និងគ្របដណ្តប់ដោយការលោយចេញនៅខាងលើគ្រឺមៗមានលក្ខណៈដូចស្នែង។ 
  • Plantar Wart (Verrucae Plantaris)៖ វាជាប្រភេទឬសដែលកើតឡើនៅលើផ្ទៃបាតជើង។ ជាធម្មតាវាកើតឡើងក្នុងកន្លែងដែលមានសម្ពាធខ្លាំងដូចជា កែងជើង និងក្បាលឆ្អឹងម្រាមជើងខាងក្នុង។ ឬស Plantar Wart ជាធម្មតាលូតលាស់នៅក្នុងស្បែកតែម្តង ហើយក៏ពិបាកនឹងព្យាបាលដែរ។ 
  • Flat Warts (Verrucae Plana)៖ វាគឺជាប្រភេទឬសដែលគេឃើញញឹកញាប់ជាងគេបំផុតនៅលើមុខ និងខ្នងប្រអប់ដៃ។ ជាធម្មតាវាកើតឡើងជាដុំតូចៗប្រហែល ៦.៣៥មីលីម៉ែត្រ។ ឬសប្រភេទនេះប្រហែលជារាលដាលយ៉ាងលឿននៅលើផ្ទៃមុខដោយសារតែសកម្មភាពនានាដូចជាការកោរោមជាដើម។ 

ចូរទាក់ទងគ្រូពេទ្យភ្លាមបើសិនជាឬសនេះចេះតែបន្តកាន់តែធ្ងន់ទៅៗទោះបីជាខំប្រឹងព្យាបាលដោយខ្លួនឯងហើយ។ បើសិនជាអ្នកមិនឃើញមានការធូរស្រាលក្រោយពីប្រើប្រាស់ថ្នាំប្រភេទ Salicylic Acid នៅរយៈពេល ១២សប្តាហ៍ទេ ចូរទាក់ទងគ្រូពេទ្យដើម្បីពិគ្រោះ និងពិភាក្សាទៅលើវិធីសាស្រ្តក្នុងការកាត់វាចេញ។ 

ចូរទាក់ទងទៅគ្រូពេទ្យផងដែរបើសិនជាឬសនេះប្រែរូបរាង ឬពណ៌។

ចូរទាក់ទងគ្រូពេទ្យដែរបើសិនជាឬសនេះចាប់ផ្តើមហូរឈាមក្រោយពីដុសសម្អាតវាបន្តិច ឬពិបាកក្នុងការបញ្ឈប់ការហូរឈាមខណៈពេលកំពុងតែកាត់តម្រឹមវា។ 

មនុស្សគ្រប់គ្នាដែលមានឬសនៅប្រដាប់ភេទគួរតែទៅជួបគ្រូពេទ្យ។

ក្រៅពីការឈឺចាប់ដោយសារតែឬសនៅបាតជើងដែលមិនអាចគ្រប់គ្រងបានជាមួយនឹងថ្នាំព្យាបាលដោយខ្លួនឯងបានទេ វាក៏មិនត្រូវការការទៅព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលឬសនេះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង