ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែកអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចពិសារបង្គារ និងក្តាមបាន ព្រោះសារធាតុដែលមានក្នុងនោះអាចជួយការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យ ដោយធ្វើឲ្យស្បែកអ្នកមិនងាយខូចឡើយពេលដែលត្រូវកម្តៅថ្ងៃច្រើន។
  2. បន្លែពណ៌បៃតងក៏អ្នកគួរតែពិសារច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយការពារស្បែកអ្នកពីកាំរស្មីយូវី ដោយធ្វើឲ្យស្បែកអ្នកមិនងាយខ្មៅឡើយ ព្រោះសារធាតុដែលមានក្នុងបន្លែបៃតងនោះប្រៀបដូចជាឡេការពារកម្តៅថ្ងៃអញ្ចឹង។
  3. ផ្លែឈើពណ៌ស្វាយ ដូចជា ប្លូប៊ឺរី និងទំពាំងបាយជូរ អ្នកអាចញ៉ាំច្រើន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យស្បែកអ្នកស្អាត ទោះបីជាអ្នកត្រូវកម្តៅថ្ងៃក៏ដោយ។ ដូចនេះ ផ្លែឈើទាំងនេះ អ្នកគួរតែបរិភោគឲ្យច្រើន ទើបអាចធ្វើឲ្យស្បែកអ្នកអាចនៅក្មេងជានិច្ច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...