តាមបទពិសោធន៍ដែលខ្ញុំព្យាបាលជំងឺគ្រុនឈាមជាញឹកញាប់ ខ្ញុំតែងតែទទួលរងនូវសំណួរដដែលៗពីឪពុកម្តាយ ឬក្រុមគ្រួសាររបស់អ្នកជំងឺគ្រុនឈាមថា តើជំងឺគ្រុនឈាមអាចព្យាបាលជាទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើជំងឺនេះមានវិធីព្យាបាលណាដែលល្អបំផុតទៅ? តើថ្នាំណាដែលល្អបំផុតសម្រាប់ព្យាបាលជំងឺនេះ?
ដោយសារតែជំងឺគ្រុនឈាមបង្កឡើងដោយវីរុស ដូច្នេះវាមិនមានថ្នាំផ្សះណាពិសេសសម្រាប់ព្យាបាលជំងឺនេះឡើយ។ ថ្នាំប្រភេទប្រឆាំងនឹងវីរុសក៏មិនត្រូវបានគេណែនាំឲ្យប្រើលើករណីគ្រុនឈាមដែរ។ សម្រាប់ជំងឺគ្រុនឈាមធម្មតា ការព្យាបាលគឺដើម្បីតែបំបាត់អាការៈ និងរោគសញ្ញារបស់វាប៉ុណ្ណោះ។ ការព្យាបាលដោយខ្លួនឯងនៅផ្ទះដូចជា សម្រាក និងញ៉ាំទឹកច្រើន គឺជារឿងសំខាន់។ ថ្នាំបំបាត់ការឈឺចាប់ដូចជា អាស្ពីរីន និងពពួកថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) គួរតែត្រូវបានប្រើដោយស្ថិតក្រោមការតាមដានពីគ្រូពេទ្យប៉ុណ្ណោះព្រោះថ្នាំទាំងនេះអាចធ្វើឲ្យមានផលវិបាកជាការហូរឈាមខ្លាំងក្លាបាន។ ថ្នាំពពួក Acetaminophen (Tylenol) និងកូដេអ៊ីនប្រហែលជាអាចប្រើបានដើម្បីបន្ថយអាការៈឈឺក្បាលខ្លាំង និងការឈឺសន្លាក់ ឬសាច់ដុំ។ សម្រាប់អ្នកជំងឺដែលសម្រាកក្នុងមន្ទីរពេទ្យដោយសារតែជំងឺគ្រុនឈាមប្រហែលជាត្រូវព្យូរសេរ៉ូម។
សារធាតុ Carica ដែលចម្រាញ់ចេញពីស្លឹកផ្លែល្ហុងត្រូវបានគេបង្ហាញក្នុងការសិក្សាជាច្រើនថា មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺគ្រុនឈាម។
ទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តន៍របស់ជំងឺគ្រុនឈាមច្រើនតែល្អ។ អាការៈកាន់តែធ្ងន់របស់ជំងឺនេះជាធម្មតាកើតឡើងយូរបំផុតពីមួយទៅពីរសប្តាហ៍ទេ ហើយអ្នកជំងឺភាគច្រើននឹងជាសះស្បើយទាំងស្រុងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ភាពធ្ងន់ធ្ងររបស់ជំងឺគ្រុនឈាមធម្មតាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះគឺមិនដល់មួយភាគរយផង ខណៈពេលដែលជំងឺគ្រុនឈាមបែបធ្ងន់ឬហៅថា Hemorrhagic Fever អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត២.៥ភាគរយ។ បើសិនជាជំងឺគ្រុនឈាមបែបធ្ងន់នេះមិនត្រូវបានព្យាបាលទេ អត្រានៃការស្លាប់អាចខ្ពស់ពី ២០ ទៅ ៥០ភាគរយឯណោះ៕