យើងទាំងអស់គ្នាដឹងហើយថា ជំងឺបេះដូងសរសៃឈាមងាយនឹងកើតឡើងក្នុងរដូវរងារ ហើយការប្រឈមនេះកាន់តែខ្លាំងទៀតតាមរយៈការបង្ករោគនៅផ្លូវដង្ហើមដូចជា ជំងឺផ្តាសាយជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាមួយបានបង្ហាញនូវការទំនាក់ទំនងយ៉ាងគួរឲ្យកត់សម្គាល់មួយរវាងការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ និងការថយចុះការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរដូវជំងឺផ្តាសាយ។

 អ្នកស្រាវជ្រាវជាច្រើនបានធ្វើការវិភាគទៅលើមនុស្សច្រើនជាង ៤៧០០០នាក់ក្នុងប្រទេសអង់គ្លេស ដែលពួកគេសុទ្ធតែធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាលនៅចន្លោះឆ្នាំ ២០០១ និង ២០០៩។ ពួកគេបានរកឃើញថា ការដែលចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ មានជាប់ទាក់ទងនឹងការបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ២៤ភាគរយ។ ប៉ុន្តែទំនាក់ទំនងនេះមិនត្រូវបានគេបញ្ជាក់អំពីមូលហេតុ និងឥទ្ធិពលរបស់វានៅឡើយទេ។ 

ការថយចុះការប្រឈមមុខនេះគឺខ្លាំងបំផុតបើសិនជាពួកគេចាក់វ៉ាក់សាំងលឿនក្នុងរដូវជំងឺផ្តាសាយ។ ប៉ុន្តែវ៉ាក់សាំងនេះមិនជាប់ទាក់ទងនឹងការបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Mini-stroke ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកស្រាវជ្រាវក៏រកឃើញទៀតថា វ៉ាក់សាំង Pneumococcus សម្រាប់ការពារជំងឺរលាកសួត មិនបានបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬ Mini-stroke ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង