តាមការសិក្សាថ្មីមួយបានឲ្យដឹងថា អាស៊ីតហ្វូលិក ឬគេហៅថាវីតាមីន B9 ប្រហែលជាអាចជួយព្យាបាលបញ្ហាអាឡែហ្ស៊ី និងជំងឺហឺតបាន។ អ្នកស្រាវជ្រាវមកពី Johns Hopkins Children’s Center បានធ្វើការរំលឹកឡើងវិញទៅលើទិន្នន័យវេជ្ជសាស្រ្តរបស់មនុស្សប្រមាណច្រើនជាង ៨០០០នាក់ ដែលមានអាយុចាប់ពី ២ ទៅ ៨៥ឆ្នាំ ដើម្បីតាមដានឥទ្ធិពលកម្រិតអាស៊ីតហ្វូលិកទៅលើអាការៈផ្លូវដង្ហើម និងអាឡែហ្ស៊ី ព្រមទាំងទៅលើកម្រិត អង់ទីគ័រ IgE ដែលជាសារធាតុសម្គាល់ប្រព័ន្ធភាពស៊ាំឡើងខ្ពស់ក្នុងការឆ្លើយតបនឹងសារធាតុបង្កអាឡែហ្ស៊ី។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គេបានរកឃើញថា អ្នកដែលមានចំនួនអាស៊ីតហ្វូលិកក្នុងឈាមកាន់តែខ្ពស់ កាន់តែមានអង់ទីគ័រ IgE ទាប ហើយក៏មិនងាយមានអាការៈអាឡែហ្ស៊ី និងដកដង្ហើមលឺដូចហួចដែលកើតឡើងលើជំងឺហឺតដែរ។ លទ្ធផលនេះត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាន The Journal of Allergy and Clinical Immunology។ ការរកឃើញនេះគឺជាសេចក្តីបញ្ជាក់យ៉ាងច្បាស់ថា អាស៊ីតហ្វូលិកពិតជាជួយសម្រួលដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងសារធាតុបង្កអាឡែហ្ស៊ី និងអាចបន្ថយអាការៈជំងឺហឺត និងអាឡែហ្ស៊ីថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះត្រូវការស្វែងរកនូវយន្តការជាក់លាក់របស់វាសិន មុនពេលប្រើប្រាស់អាស៊ីតហ្វូលិកដើម្បីបង្ការ ឬព្យាបាលបញ្ហាអាឡែហ្ស៊ី។
សម្រាប់ការណែនាំបច្ចុប្បន្នទៅលើការប្រើប្រាស់អាស៊ីតហ្វូលិក សម្រាប់បុរសមានសុខភាពល្អ និងស្រ្តីគញមានផ្ទៃពោះគឺ ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ អាស៊ីតហ្វូលិកក៏ត្រូវបានគេរកឃើញក្នុងបន្លែពណ៌បៃតង សណ្តែក និងគ្រាប់ធញ្ញជាតិដែរ៕