ស្រ្តេសមានការប៉ះពាល់ដល់មនុស្សគ្រប់គ្នាដែលមានអារម្មណ៍ស៊ាំចិត្តខ្លាំង ហើយរឿងនេះក៏កើតឡើងលើកូនក្មេងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈនៃភាពស្រ្តេសលើកូនក្មេងអាចមានដូចជា អារម្មណ៍មិនហ្នឹងនរ ឆេវឆាវ ផ្លាស់ប្តូររបៀបរបបនៃការគេង ឬគេងនោមយប់។ អាការៈផ្សេងៗទៀតអាចជា ការឈឺពោះ ឈឺក្បាល ពិបាកផ្ចង់អារម្មណ៍ ឬដកខ្លួនចេញពីសកម្មភាពអ្វីមួយ។ ខាងក្រោមនេះ គឺជារបៀបខ្លះៗដែលអាចជួយកូនអ្នកគ្រប់គ្រងស្រ្តេសពួកគេបាន៖
- ចូរប្រាកដថា កូនអ្នកគេងបានគ្រប់គ្រាន់ និងញ៉ាំអាហារមានជីវជាតិហើយ
- ចូរកំណត់ពេលវេលាប្រចាំថ្ងៃដើម្បីនិយាយលេងជាមួយកូន
- មិនត្រូវបង្ខំគេឲ្យនិយាយអំពីអ្វីដែលរំខានដល់អារម្មណ៍គេឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររំពឹង និងត្រៀមខ្លួនសម្រាប់កូនអាចស្ថិតក្នុងស្ថានភាពតានតឹងខ្លាំងឲ្យហើយ៕