ការដុះរោមកប់ក្រោមស្បែកឬហៅថា Ingrown Hair កើតឡើងនៅពេលដែលសរសៃសក់លូតលាស់ចូលទៅក្នុងស្បែកវិញ ដែលជាធម្មតាច្រើនតែកើតឡើងក្រោយពីកោរោមរួច ប្រើវិធីជម្រុះរោម ឬការដករោម។ អាការៈនៃការដុះរោមកប់ក្រោមស្បែកនេះមានដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រលាកស្បែក
- មានដុំតូចៗដែលដុះរោមនៅចំកណ្តាល ហើយស្ថិតនៅលើមុខ និងករ
- ឈឺចាប់
- រមាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ថិតក្នុងជំងឺមួយឈ្មោះថា Pseudofolliculitis Barbae (Razor Bumps) មានន័យថា សរសៃរោមលូតលាស់ចូលទៅក្នុងស្បែកវិញ ដែលជាហេតុនាំឲ្យកើតជាដុំតូចៗចេញនៅលើមុខ និងករ៕