នៅពេលអ្នកជាសះស្បើយពីការវះកាត់ យកល្អគួរតែមានទម្លាប់ថែរក្សារបួសដែលវះរួចនោះផង ដើម្បីកុំឲ្យមានការប្រឈមនឹងការបង្ករោគ ឬមានសម្លាកខ្លាំងពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកគួរតែទាក់ទងទៅគ្រូពេទ្យបើសិនជារបួសនោះបើកមុខ ប្រែទៅជាក្រហម ឬហូរឈាមខ្លាំង។ គ្រូពេទ្យគួរតែផ្តល់នូវការណែនាំពិសេសៗក្រោយវះកាត់ដូចខាងក្រោមនេះដែរ៖
- នៅពេលបកបង់រុំ៖ វាអាស្រ័យទៅតាមទីតាំងនៃការវះកាត់ និងភាពស៊ាំញ៉ាំរបស់វាដែរ ព្រោះជាទូទៅ គ្រូពេទ្យនឹងណែនាំឲ្យបកបង់រុំនោះចេញក្នុងរយៈពេលមួយសប្តាហ៍ដំបូងក្រោយវះកាត់រួច
- ចូរថែរក្សាកន្លែងវះនោះឲ្យស្ងួតល្អ ជាពិសេសក្នុងរយៈពេល ២៤ម៉ោងដំបូងតែម្តង
- ការកាត់ជែស៖ គ្រូពេទ្យនឹងកាត់ជែសចេញបើសិនជាវាមិនមែនជាជែសរលាយ ដោយជាធម្មតាអាចធ្វើឡើងរយៈពេល ៣សប្តាហ៍ក្រោយវះកាត់រួច។ គ្រូពេទ្យប្រហែលជាត្រូវប្រើបង់បិតនៅកន្លែងកាត់ជែសរួចនោះ
- ចូរកាត់បន្ថយការធ្វើចលនានៅកន្លែងមានជែសដើម្បីជំរុញដល់ការជាសះស្បើយ។ ជាមួយគ្នានេះដែរ ចូរកាត់បន្ថយការធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឲ្យរុញចុះឡើងដល់កន្លែងវះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាងសម្អាតដៃជានិច្ចមុនពេលលាងសម្អាតរបួសនោះ៕