ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់បុគ្គលដែលកើតក្នុងថ្ងៃខាងលើក្នុងឆ្នាំនេះ។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ថ្ងៃទី៧ និងទី១៨

អ្នកដែលកើតក្នុងថ្ងៃពីរនេះ ជាបុគ្គលដែលមានជំនឿចិត្តខ្ពស់ ថែមទាំងអាចប្រឹងប្រែងដើម្បីអនាគត។ ជាពិសេស តែងមានអ្នកតាមជួយច្រើនទៀតផង ដោយធ្វើឲ្យមនុស្សអាក្រក់មិនហ៊ានជិតឡើយ។ ដូចនេះ មិនថាប្រកបមុខរបរខាងណាទេ សុទ្ធតែងាយជោគជ័យទាំងអស់។

ថ្ងៃទី២៣

អ្នកដែលកើតក្នុងថ្ងៃទី២៣នេះ នឹងអាចទទួលបានលាភក្រៅក្នុងឆ្នាំនេះ។ ជាពិសេស រឿងស្មុគស្មាញនឹងមិនហ៊ានមកជិតឡើយ។ នៅចុងឆ្នាំនេះ អ្នកនឹងអាចប្រមូលបានទ្រព្យច្រើន ធ្វើឲ្យអ្នកគ្មានពេលរាប់ឡើយ។

ថ្ងៃទី២ និង១១

ខួរក្បាលរបស់បុគ្គលដែលកើតក្នុងថ្ងៃ២នេះ គឺរស់រវើកខ្លាំង ថែមទាំងមានខួរក្បាលជាអ្នកជំនួញផងដែរ។ ក្នុងឆ្នាំនេះ អ្នកនឹងអាចចំណេញបានច្រើន មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែអាចទទួលបានប្រាក់ទាំងអស់ ដោយធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំងតែម្តង៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង