ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលអាចបង្ហាញអ្នកថា កូនអ្នកមានប្រាជ្ញាខ្ពស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជាធម្មតាកូនដែលទើបនឹងកើតមានទម្ងន់ចន្លោះពី២៥០០ក្រាមដល់៤០០០ក្រាម ជាមធ្យម៣២០០ក្រាម។ នៅពេលដែលកូនមានទម្ងន់ទាបជាង២៥០០ក្រាម ប្រាជ្ញារបស់កូនអាចមានលក្ខណៈធម្មតា មិនសូវលូតលាស់ខ្លាំងទេ។ ប៉ុន្តែបើកូនមានទម្ងន់លើសពី៤០០០ក្រាម កូនក៏មានប្រាជ្ញាមិនសូវល្អដែរ ព្រោះសារធាតុចិញ្ចឹមក្នុងរាងកាយកូនអាចនឹងលើសខ្លាំង ដោយធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ប្រាជ្ញាកូន។ កូនដែលមានប្រាជ្ញាឆ្លាតវៃ ជាកូនដែលមានទម្ងន់ជាមធ្យមគឺ៣២០០។
- នៅពេលដែលកូនកើតចេញមក សម្លេងទី១គឺយំ ដើម្បីអាចដកដង្ហើមបាន។ ពេលដែលកូនចេះសើចក្នុងខែដំបូងដែលគេចេញមកឃើញពិភពលោក នោះអបអរសាទរ អ្នកកើតបានអ្នកប្រាជ្ញមួយរូបហើយ។
- កូនដែលមានប្រាជ្ញាឆ្លាតខ្លាំង ជាកូនដែលចេះបៀមដៃលឿន។ មានន័យថា ក្នុងខែទី២ គេនឹងចាប់ផ្តើមបៀមដៃ ដើម្បីស្វែងយល់ពីពិភពខាងក្រៅ។ នៅពេលដែលគេមានទង្វើបែបនេះ មានន័យថាកូនអ្នកពិតជាពូកែខ្លាំង។
- នៅពេលដែលកូនចេះសង្កេតឃើញអ្វីបានលឿន មានន័យថាខួរក្បាលគេមិនធម្មតាឡើយ ដោយអាចលូតលាស់ខ្លាំង ធ្វើឲ្យអនាគតរបស់កូនមិនធម្មតាឡើយ។
- នៅពេលដែលកូនចេះវៀរលឿន ចេះងើបក្បាលបានលឿន ចេះក្រឡាប់លឿន អាចបង្ហាញអ្នកថា កូនអ្នកគឺលូតលាស់បានលឿន ហើយខ្លាំង ដោយធ្វើឲ្យខួរក្បាលកូនមិនធម្មតាឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)