ដើម្បីសុខភាពកូនអ្នកល្អ អ្នកគួរតែប្រុងប្រយ័ត្នពីការបោកខោអាវរបស់កូន។ តើគួរតែធ្វើការបោកបែបណាទៅ?
1. នៅពេលដែលវាប្រលាក់ អ្នកត្រូវតែបោកភ្លាម ព្រោះដើម្បីកំចាត់មេរោគបាន។ បើអ្នកទុកកាន់តែយូរ មេរោគនឹងកាន់តែច្រើន ដោយពិបាកកំចាត់មេរោគណាស់។
2. អ្នកមិនត្រូវបោកលាយជាមួយខោអាវអ្នកទេ ព្រោះមេរោគអាចឆ្លងទៅខោអាវកូនបានភ្លាមៗ ធ្វើឱ្យកូនអ្នកងាយកើតជំងឺផ្សេងៗជាទីបំផុត។
3. អ្នកត្រូវតែទិញសាប៊ូរបស់កូនក្មេងមកបោកទើបល្អ ព្រោះសាប៊ូបោកខោអាវរបស់មនុស្សធំ ងាយធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូនខ្លាំងណាស់។
4. អ្នកមិនត្រូវប្រើម៉ាស៊ីនបោកខោអាវមកបោកទេ ព្រោះមេរោគផ្សេងៗនៅក្នុងម៉ាស៊ីនបោកខោអាវអ្នក។ ក្រោយពេលដែលអ្នកបោកខោអាវខ្លួនឯងរួច បើអ្នកដាក់ខោអាវកូនចូលទៅបោក វានឹងងាយឆ្លងមេរោគផ្សេងៗពីខោអាវអ្នកដល់កូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
5. ក្រោយពេលបោករួច អ្នកត្រូវតែយកវាទៅហាលថ្ងៃទើបអាចកំចាត់មេរោគឱ្យងាប់អស់បាន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ទើបកូនអាចស្លៀកពាក់ខោអាវមួយដែលគ្មានមេរោគ៕