ដំឡូងបារាំងមិនត្រឹមតែល្អចំពោះសុខភាព និងមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបន្លែមើមម្យ៉ាងដែលជួយធ្វើឱ្យក្លៀកប្រែជាសរលោងស្រស់ស្អាតបែបធម្មជាតិផងដែរតាមរយៈសារធាតុ Catecholase ដែលវាមានផ្ទុក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរប្រើប្រាស់ដំឡូងបារាំងបែបណាទើបដោះស្រាយបញ្ហាក្លៀកខ្មៅបានឆាប់រហ័ស? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតចំនួន ២ ក្នុងការប្រើប្រាស់ដំឡូងបារាំងធ្វើឱ្យក្លៀកប្រែជាសស្រស់ស្អាតបែបធម្មជាតិ ៖
វិធីសាស្ត្រទី១
១. ចិតដំឡូងបារាំងឆៅជាបន្ទះមូលៗ ប៉ុន្តែត្រូវទុកទាំងសំបក
២. យកដំឡូងបារាំង ១ បន្ទះមកដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី
៣. បន្ទាប់មកសឹមយកបន្ទះដំឡូងបារាំងថ្មីមកអនុវត្តដូចគ្នាចំពោះក្លៀកម្ខាងទៀត
៤. ទុកឱ្យទឹកដំឡូងបារាំងជាប់ក្លៀកយ៉ាងហោចណាស់ ១០ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច។
វិធីសាស្ត្រទី២
១. ឈូសដំឡូងបារាំងឆៅ ១ មើមដាក់ក្នុងចានតូចមួយ និងទុករហូតដល់ចេញទឹក
២. បន្ទាប់មកលាបវាត្រង់ក្លៀករបស់អ្នក
៣. រួចទុកចោលសម្រាប់រយៈពេល ១០ នាទី
៤. សឹមលាងសម្អាតចេញ និងជូតឱ្យស្ងួតជាការស្រេច។
ចំណាំ
– អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺ និងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់៕