ftr-20150219MAIL13376.jpg
Join with Health.com.kh on Telegram

អ្នកអាចសន្សំសំចៃបានដោយយករបស់ផុតកំណត់ផ្សេងៗមកប្រើប្រាស់បានឡើងវិញ។ តើមានអ្វីខ្លះទៅ?

1. អ្នកអាចជីករន្ធដីបន្តិច ហើយយកទឹកដោះគោដែលហួសកំនត់ទៅស្រោចពីលើដីនោះ បន្ទាប់មកយកដីទៅគ្របពីលើ នោះដំណាំអ្នកនឹងល្អណាស់ ដោយមិនចាំបាច់ប្រើជីនោះទេ។

2. អ្នកអាចយកស្រាក្រហមដែលហួសកំនត់មកជូតកញ្ចក់បាន វានឹងភ្លឺដូចជាទើបតែទិញថ្មីអញ្ចឹង។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីនេះដើម្បីជូតកញ្ចក់បាន។

3. អ្នកអាចយកស្រាបៀរដែលផុតកំណត់មកជូតទូរទឹកកក នោះទូរទឹកកកអ្នកនឹងស្អាត ហើយគ្មានក្លិននោះទេ។

4. អ្នកអាចយកទឹកដោះគោជូរមកជូតស្បែកជើងស្បែកអ្នក នោះវានឹងភ្លឺរលោងដូចស្បែកជើងថ្មី។

5. អ្នកអាចយកឡេដែលផុតកំណត់មកលាបលើកាបូបអ្នក នោះវានឹងរក្សាពណ៌ស្អាតដដែរ ដោយពណ៌នោះមិនងាយហើរនោះទេ។ ដូចនេះ របស់ផុតកំណត់ទាំងនេះ អ្នកមិនគួរបោះចោលឡើយ ព្រោះវាអាចផ្តល់ប្រយោជន៍ដល់អ្នកច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង