ការរលាកក្រពះពោះវៀន ឬហៅថា Stomach Flu គឺជាការបង្ករោគមួយនៅលើក្រពះនិងពោះវៀន។ ពាក្យថា Flu នេះមិនដូចគ្នានឹងជំងឺផ្តាសាយឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺផ្តាសាយមិនមែនកើតឡើងតែលើក្រពះពោះវៀនទេ ហើយអាការៈរបស់ជំងឺភ្តាសាយគឺមានជាប់ទាក់ទងនឹងផ្លូវដង្ហើមវិញ។ ការបង្ករោគលើក្រពះពោះវៀននេះ ច្រើនតែបង្កឡើងដោយវីរុស ប៉ុន្តែមិនបង្កឡើងដោយបាក់តេរី ឬប៉ារ៉ាសិតឡើយ។
ការពុលអាហារ និងការរលាកក្រពះពោះវៀន គឺមិនដូចគ្នាឡើយ។ ការពុលចំណីមានច្រើនប្រភេទណាស់ ដែលវាមិនមែនជាជំងឺឆ្លង។ ការពុលចំណី និងរលាកក្រពះពោះវៀនមានអាការៈភាគច្រើនដូចគ្នាដូចជា៖
- រាករូស
- ចង្អោ
- ក្អួត
- ឈឺពោះ
- ពេលខ្លះក្តៅខ្លួនដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការពុលចំណីកើតឡើងលឿនក្រោយពីញ៉ាំអាហារមានមេរោគ និងច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរបីម៉ោងទៅពីរបីថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំណែកឯការរលាកក្រពះពោះវៀនវិញអាចមានរយៈពេលយូររហូតដល់ ១០ថ្ងៃឯណោះក៏មានដែរ។
នៅពេលដែលអ្នកមានបញ្ហារលាកក្រពះពោះវៀន មានរឿងច្រើនដែលអ្នកអាចធ្វើបានដើម្បីបំបាត់រោគសញ្ញាដូចជា៖
- សម្រាក៖ មនុស្សភាគច្រើនត្រូវការសម្រាករយៈពេលពីរបីថ្ងៃដើម្បីឲ្យជំងឺនេះជាទៅវិញដោយខ្លួនឯង
- ស្អំទឹកក្តៅ៖ ការស្អំទឹកក្តៅប្រហែលជាមានប្រយោជន៍ក្នុងការជួយបំបាត់ការឈឺពោះបែបរមួល
- ថ្នាំ Acetaminophen (Tylenol)៖ ចូរលេបថ្នាំនេះដើម្បីបំបាត់ការឈឺចាប់ ឬក្តៅខ្លួន
- ថ្នាំទប់ការរាករូស៖ ពពួកថ្នាំ Loperamide Hydrochloride (Imodium) ឬ Bismuth Subsalicylate (Pepto-Bismol) អាចជួយបំបាត់ការរាករូសបាន
- ប្រូបាយអូទិច៖ Lactobacillus Casei GG និង S Boulsardii ប្រហែលជាមានប្រយោជន៍លើករណីមួយចំនួននៃការរលាកក្រពះពោះវៀនដោយសារតែវីរុស ហើយអាចជួយដល់ការរាករូសជាប្រភេទទឹកសុទ្ធទៀតផង។ យ៉ាអួរច្រើនតែមានមានប្រូបាយអូទិចទាំងនេះ។ ចូរជ្រើសរើសយ៉ាអួរណាដែលគ្មានជាតិខ្លាញ់
- ថ្នាំបំប៉នជាតិស័ង្គសី៖ ថ្នាំនេះប្រហែលជាមានប្រយោជន៍ក្នុងការបន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃការរលាកក្រពះពោះវៀនផង៕