ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់សាច់ដុំមនុស្សយើងច្រើនរបៀប។ អ្នកជំងឺទឹកនោមផ្អែមអាចកើតជាការកន្ត្រាក់ម្រាមដៃ និងជើង ដោយសារតែការឡើងក្រាស់របស់ជាលិកាទន់ៗក្នុងតំបន់ទាំងនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចនាំឲ្យខូចដល់សាច់ដុំថែមទៀតដោយសារតែវាមិនត្រូវបានប្រើប្រាស់កើត ឬហៅថាស្វិតតែម្តង។
ជំងឺទឹកនោមផ្អែមនឹងជំរុញឲ្យមានការក្រិនរឹងរបស់សរសៃឈាម ដែលនាំឲ្យខូចដល់របត់ឈាមរត់ទៅជាលិកាជាច្រើននៃរាងកាយ។ នៅពេលសាច់ដុំនៅដៃជើងរងការប៉ះពាល់ លំហូរឈាមដែលថយចុះនេះអាចនាំឲ្យកើតបញ្ហារមួលក្រពើ និងឈឺចាប់ពេលដើរ (ជំងឺសរសៃឈាមចុងដៃចុងជើងដោយសារតែមានកំណកឈាម)។ ករណីកាន់តែធ្ងន់ធ្ងរនោះគឺថា វាអាចនាំឲ្យសាច់ដុំមួយកន្លែងនោះងាប់បាន ឬហៅថា Infarction។ បញ្ហានេះសម្គាល់ដឹងតាមរយៈការឈឺចាប់នៅនឹងកន្លែង។ ការថ្វើតេស្តឈាមអាចបញ្ជាក់អំពីការកើនឡើងនៃអង់ស៊ីមសាច់ដុំ CPK និង Adolase។ នៅពេលសាច់ដុំបេះដូងរងការប៉ះពាល់ដោយសារតែការក្រិនរឹងរបស់សរសៃឈាម វាអាចនាំឲ្យកើតជំងឺគាំងបេះដូងបាន។
ជំងឺទឹកនោមផ្អែមក៏អាចបំផ្លាញដល់សរសៃប្រសាទដែលផ្គត់ផ្គង់ប្រអប់ដៃ និងជើងបានដែរ។ រឿងនេះនាំឲ្យកង្វះការផ្គត់ផ្គង់សរសៃប្រសាទ និងខូចដល់សាច់ដុំថែមទៀត។ អ្នកដែលមានជំងឺទឹកនោមផ្អែមរយៈពេលយូរ អាចមានការឈឺចាប់ និងសាច់ដុំទៅជារមួល ព្រមទាំងខូចសាច់ដុំនៅម្តងជុំវិញស្មា និងសន្លាក់ត្រគាកផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជំងឺនេះហៅថា Diabetic Amyotrophy។
ភាគច្រើនអ្នកដែលមានជំងឺទឹកនោមផ្អែម ភាពរឹងមាំរបស់សាច់ដុំត្រូវបានការពារយ៉ាងល្អគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពរាងកាយកម្រិតមធ្យម ដែលរឿងនេះស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យដែរ៕