ការញ៉ាំផ្លែប័រមួយផ្លែក្នុងមួយថ្ងៃអាចជាផ្នែកមួយជួយឲ្យបេះដូងមានសុខភាពល្អ ហើយក៏ជារបបអាហារបញ្ចុះកូឡេស្តេរ៉ុលមួយដែលពង្រឹងដល់កម្រិតជាតិខ្លាញ់អាក្រក់លើអ្នកដែលធាត់ៗ ឬធាត់ជ្រុលបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កូឡេស្តេរ៉ុលគឺជាខ្លាញ់មួយប្រភេទដែលរាងកាយផលិតឡើង។ វាគឺជាសារធាតុសំខាន់សម្រាប់សុខភាព។ ប៉ុន្តែបើសិនជាចំនួនរបស់វាខ្ពស់ពេកដែលបណ្តាលមកពីរបបអាហារមិនផ្តល់សុខភាព វាអាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ ការដែលធាត់ក៏ធ្វើឲ្យចំនួនកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់ដែរ។ 

ផ្លែប័រគឺជាប្រភពនៃជាតិខ្លាញ់ Monounsaturated Fat ដែលល្អសម្រាប់អញនកនៅពេលញ៉ាំវាក្នុងកម្រិតមធ្យម។ វាក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ ជាតិសរសៃ សារធាតុសម្រាប់ទប់ស្កាត់ការបឺតស្រូបកូឡេស្តេរ៉ុលចូលក្នុងឈាម (Phytosterols) និងអង់ទីអុកស៊ីដង់ជាច្រើនទៀតដែលអាចដើរតួនាទីដ៏សំខាន់មួយក្នុងការបង្ការជំងឺមហារីក និងជំងឺបេះដូង (Polyphenols)។ 

ការស្រាវជ្រាវបានណែនាំថា អត្ថប្រយោជន៍នៃការបញ្ចូលផ្លែប័រក្នុងរបបអាហារអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង ព្រមគ្នានឹងពង្រឹងដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមថែមទៀត។ ថ្វីបើមានអត្ថប្រយោជន៍ច្រើនក៏ដោយ តែវាកួរតែញ៉ាំឲ្យស្ថិតក្នុងផ្នែកមួយធ្វើឲ្យរបបអាហារមានតុល្យភាពផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្លែប័រទំហំមធ្យមមួយមាន ២០០ ទៅ ៣០០កាឡូរី ដែលវាខ្ពស់ជាងផ្លែឈើ និងបន្លែភាគច្រើន ដូច្នេះ ការញ៉ាំផ្លែប័រច្រើនពេកអាចនាំឲ្យឡើងទម្ងន់ផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង