ស្រ្តីមួយចំនួនមានប្រតិកម្មជាមួយនឹងបទពិសោធន៍នៃការមានផ្ទៃពោះ និងការសម្រាលកូនជាមួយនឹង ការកើតទុក្ខ ភ័យខ្លាច ថប់អារម្មណ៍ និង ស្អប់ប្តី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាកត្តាប្រឈមនឹងការកើតបញ្ហាបាក់ទឹកចិត្តក្នុងពេល និងក្រោយពេលមានផ្ទៃពោះ៖
- បម្រែបម្រួលអ័រម៉ូន
- ធ្លាប់មានប្រវត្តិខ្លួនឯង ឬគ្រួសារបាក់ទឹកចិត្ត
- មានអារម្មណ៍ថាខ្វះការគាំទ្រពីឪពុកម្តាយ និងមិត្តភក្តិ
- មានបញ្ហាច្រើនជាមួយនឹងការមានផ្ទៃពោះ ឬសម្រាលកូនមុនៗ
- បារម្ភខ្លាំងទៅលើបញ្ហាផ្ទាល់ខ្លួន ឬលុយកាក
- ជីវិតពោរពេញទៅដោយភាពតានតឹងខ្លាំង
- មានផ្ទៃពោះទាំងវ័យក្មេង
- ញៀនថ្នាំ ឬគ្រឿងស្រវឹង
- មានអំពើហិង្សាក្នុងគ្រួសារ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានជំងឺរ៉ាំរ៉ៃ៕