មនុស្សម្នាក់ប្រហែលជាត្រូវបានគេកំណត់រោគវិនិច្ឆ័យថា មានបញ្ហាពិបាកលេបអាហារនៅពេលដែលពួកគេ លេបអាហារមិនអាចចូលក្នុងពោះបានសោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការពិបាកលេបអាហារចូលក្នុងពោះ អាចជាប់ទាក់ទងនឹងការកើតដុំសាច់ណាមួយ ឬជំងឺប្រព័ន្ធសរសៃប្រសាទ។ អាការៈរបស់វាប្រហែលជាមានដូចជា ហៀរទឹកមាត់ មានអារម្មណ៍ថា ទឹក ឬថ្នាំស្អិតជាប់ក្នុងបំពង់ករ យល់ថាដូចជាមានដុំអ្វីមួយក្នុងបំពង់ករ ស្រកទម្ងន់ មានការបង្ករោគនៅសួត និងក្អកធ្លាក់ឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាគឺជារឿងសំខាន់ណាស់ដែលត្រូវស្វែងរកការព្យាបាល ព្រោះបើសិនជាអ្នកមិនអាចលេបអាហារបានល្អទេ អ្នកពិតជាប្រឈមនឹងការកង្វះអាហារូបត្ថម្ភ ខ្សោះជាតិទឹក និងការរលាកសួត៕