អ្នកបើកបរគួរតែចៀសវាងការនិយាយទូរស័ព្ទខណៈពេលដែលកំពុងតែបើកបរលើផ្លូវ។ វាគឺជាជំនឿមិនត្រឹមត្រូវមួយដែលថា ខួរក្បាលមនុស្សអាចរ៉ាប់រងបានទាំងការបើកបរបណ្តើរផង និងជជែកគ្នាតាមទូរស័ព្ទនៅដៃម្ខាងទៀតបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះយកល្អគួរតែលុបបំបាត់ចោលទាំងអស់ផងសម្រាប់ជំនឿមិនត្រឹមត្រូវដូចខាងក្រោមនេះទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទបណ្តើរបើកបរបណ្តើរ៖
- ការនិយាយទូរស័ព្ទមិនខុសគ្នានិយាយជាមួយអ្នកធ្វើដំណើរជាមួយគ្នាទេ៖ អ្នកធ្វើដំណើរក្នុងឡានអាចជួយអ្នកតៃកុងឡានមានអារម្មណ៍ល្អ និងជួយប្រាប់ផ្លូវ ខណៈពេលដែលអ្នកដែលកំពុងតែនៅក្នុងទូរស័ព្ទនិយាយជាមួយអ្នកនោះ គឺមិនបានដឹងអំពីគោលដៅរបស់អ្នកថានឹងត្រូវទៅណាឡើយ។
- ការនិយាយទូរស័ព្ទដោយមិនប្រើដៃកាន់មានសុវត្ថិភាពណាស់ក្នុងពេលកំពុងតែបើកបរ៖ អ្នកបើកបរដែលនិយាយទូរស័ព្ទអាចនឹងបាត់បង់ការផ្ចង់អារម្មណ៍បើកបររហូតដល់មិនបានចាប់អារម្មណ៍ឃើញឧបសគ្គ ភ្លើងចរាចរណ៍ និងសញ្ញាឲ្យឈប់ផង។
- ខ្ញុំគ្រាន់តែប្រើប្រាស់ទូរស័ព្ទនិយាយនៅពេលមានភ្លើងសញ្ញាឲ្យឈប់ប៉ុណ្ណោះ ដូច្នេះវាពិតជាមិនអីឡើយ៖ អ្នកបើកបរគួរតែរក្សាការផ្ចង់អារម្មណ៍របស់ខ្លួនជានិច្ចទោះបីជាស្ថិតក្នុងពេលឈប់ក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកអាចនឹងបាត់បង់ការផ្ចង់អារម្មណ៍រហូតដល់ ២៧ភាគរយក្រោយពីផ្ញើរសាឲ្យគេរួច៕