ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបំបាត់ឃ្លៀកស្អុយរបស់អ្នក។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន។ ម្យ៉ាងទៀត អ្នកក៏គួរតែញ៉ាំទឹកដោះគោជូរផងដែរ។ ប៉ុន្តែអ្នកមិនគួរបរិភោគអាហារដែលមានក្លិនធ្ងន់ ដូចជាប្រហុកជាដើម។ អាហារដែលមានក្លិនធ្ងន់ទាំងនោះ នឹងអាចធ្ចើឲ្យឃ្លៀកអ្នកស្អុយខ្លាំងណាស់។
2. អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ទើបប្រព័ន្ធការពាររាងកាយរឹងមាំ ដោយអាចជួយបំបាត់ក្លិនមិនល្អទាំងឡាយចោលបាន។ ជាពិសេស នៅពេលដែលអ្នកងូតទឹក អ្នកគួរតែលាងសម្អាតក្រោមឃ្លៀកនោះឲ្យបានស្អាត ទើបអាចបំបាត់ក្លិនមិនល្អ។
3. ប្រសិនជាសម្ពាធអារម្មណ៍អ្នកខ្ពស់ អ្នកគួរតែចេះបន្ធូរអារម្មណ៍ ព្រោះបើអ្នកស្មុគស្មាញច្រើន វានឹងអាចធ្វើឲ្យចរិតអ្នកឆាប់ឆេវឆាវ ដោយធ្វើឲ្យក្លិនមិនល្អនោះអាចកើតឡើង។ ដូចនេះ អ្នកគួរតែបំបាត់អារម្មណ៍ស្មុគស្មាញទាំងឡាយចោលឲ្យអស់ ទើបមិនប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចជួយបំបាត់ក្លិនមិនល្អក្រោមឃ្លៀកទៀតផង៕