ការឈឺចាប់ក្នុងពេលមករដូវគឺជាការឈឺចាប់ដែលកើតឡើងញឹកញាប់បំផុតសម្រាប់ជាតិជាមនុស្សស្រី។ ជាធម្មតាវាបង្កឡើងដោយសារតែមានប្រតិកម្មខ្លាំងទៅនឹងសារធាតុគីមីដែលផលិតចេញពីស្បូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុគីមីនេះមានឈ្មោះថា Prostaglandin ដែលធ្វើឲ្យមានការឈឺចាប់បែបរមួលៗនៅពេលស្បូនកន្ត្រាក់លាៗ។ ការឈឺចាប់ដែលជាប់ទាក់ទងនឹងការមករដូវអាចចាប់ផ្តើមនៅរយៈពេលមួយថ្ងៃពីរមុនពេលមករដូវ និងមានរយៈពេលយូរបំផុតពីរបីថ្ងៃឡើងទៅ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់នេះគឺប្រែប្រួលពីស្រ្តីម្នាក់ទៅម្នាក់ទៀត។
ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវិធីខ្លះៗដែលស្រ្តីគ្រប់គ្នាអាចធ្វើបានដើម្បីសម្រួលដល់ការឈឺចាប់ក្នុងពេលមករដូវ៖
- ចូរប្រើប្រាស់ទឹកក្តៅស្អំនៅពោះផ្នែកខាងក្រោម
- ចូរងូតទឹកក្តៅ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តវិធីបន្ធូរអារម្មណ៍ដូចជា ការហាត់យូហ្គា ឬតាំងសមាធិ៕