ការប្រែប្រួលក្រចកដៃឬជើងប្រហែលជាមិនមានមូលហេតុអ្វីដែលត្រូវបារម្ភឡើយ ប៉ុន្តែការប្រែប្រួលច្រើនគួរតែជារឿងមួយមិនមែនធម្មតាទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែទៅជួបអ្នកជំនាញខាងរោគសើស្បែកនៅពេលមានអាការៈដំបូងនៃរឿងដូចខាងក្រោមនេះ៖
- មានស្នាមឆ្នូតពណ៌ខ្មៅ៖ រឿងនេះអាចជាសញ្ញានៃជំងឺមហារីកស្បែកប្រភេទ Melanoma
- ក្រចកហើបឡើង៖ រឿងនេះអាចជាសញ្ញាមួយនៃការបង្ករោគផ្សិត ស្រែង របួសដោយសារតែធ្វើក្រចកខ្លាំងពេក ឬរបួសដោយសារតែលាងសម្អាតក្រោមក្រចក
- ឡើងក្រហម និងហើមនៅជុំវិញក្រចក៖ អ្នកប្រហែលជាមានការបង្ករោគណាមួយហើយ
- ឡើងពណ៌បៃតងចាស់៖ អ្នកប្រហែលជាមានការបង្ករោគដែរហើយ
- ក្រចកទ្រុឌចុះក្រោម៖ រឿងនេះប្រហែលជាបង្កឡើងដោយជំងឺស្រែង រលាកស្បែក Atopic Dermatitis ឬ Alopecia
- ក្រចកទៅជាលឿង៖ រឿងនេះអាចជាអាការៈមួយនៃជំងឺសួត ឬរលាកសន្លាក់ប្រភេទ Rheumatoid Arthritis
- ក្រចកមានចង្អូង ឬគំលាត៖ រឿងនេះអាចបង្កឡើងដោយការប្រើថ្នាំមហារីក មានរបួសនៅក្រចក ឬសម្ពាធនៅលើក្រចកខ្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រចកកោង៖ រឿងនេះអាចជាបញ្ហាដំណរពូជ ឬអាការៈនៃជំងឺថ្លើម សួត បេះដូង ឬក្រពះ៕