មេរោគមហារីកមាត់ស្បូន Human Papillomavirus (HPV) គឺងាយនឹងចម្លងណាស់តាមរយៈការរួមភេទ ប៉ុន្តែវាទំនងសោះដែលថា អាចឆ្លងតាមរយៈប្រអប់ដៃ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វីរុសប្រភេទនេះធ្វើការបង្ករោគនៅលើស្បែក និងប្រដាប់ភេទ ហើយក៏អាចធ្វើឲ្យកើតជាជំងឺមហារីកច្រើនប្រភេទទាំងបុរស និងស្រ្តី ដោយក្នុងនោះមានទាំងមហារីកមាត់ស្បូន ដុំសាច់មហារីកនៅទ្វារមាស លិង្គ រន្ធគូថ និងបំពង់ករ។ ដោយសារតែប្រភេទ HPV ដែលមាននៅលើប្រអប់ដៃច្រើនតែត្រូវគ្នានឹងមេរោគដែលមាននៅប្រដាប់ភេទ ដូច្នេះអ្នកស្រាវជ្រាវមួយចំនួនយល់ថា វីរុសអាចឆ្លងតាមរយៈការប៉ះពាល់ដៃទៅប្រដាប់ភេទដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែយើងបានរកឃើញ DNA របស់វីរុស HPV នៅលើប្រអប់ដៃ មិនមែនមានន័យថា វីរុសនេះអាចគ្រប់គ្រាន់នឹងធ្វើឲ្យមានការបង្ករោគឡើយ។ DNA របស់វាអាចគ្រាន់តែកកកុញនៅលើប្រអប់ដៃដោយសារតែទើបតែរួមភេទរួចថ្មីៗ ឬប៉ះពាល់នឹងប្រដាប់ភេទខ្លួនឯងដែរទេ។ នេះគឺជារឿងជាក់លាក់មួយដែលអ្នកស្រាវជ្រាវបានរកឃើញ។ ការរកឃើញនេះមិនមែនន័យថា វីរុស HPV មិនអាចឆ្លងតាមរយៈដៃទៅប្រដាប់ភេទនោះទេ តែបើសិនជាការបង្ករោគបែបនេះកើតឡើងមែន អ្នកស្រាវជ្រាវក៏មិនអាចពន្យល់បានថាវាកើតឡើងដូចម្តេចដែរ។
ស្រោមអនាម័យអាចបន្ថយការប្រឈមមុខបាន ប៉ុន្តែវាគ្រាន់តែផ្តល់នូវការការពារតិចតួចពីការបង្ករោគប៉ុណ្ណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែការការពារដែលមានប្រសិទ្ធភាពបំផុតពីការបង្ករោគ និងមហារីកបង្កឡើងដោយវីរុស HPV គឺការចាក់វ៉ាក់សាំង៕