ការធ្វើទៅតាមគ្រឿងផ្សំអាហារប្រកបដោយសុវត្ថិភាពគឺជារឿងដែលត្រូវតែធ្វើជានិច្ច សម្រាប់ការងារក្នុងផ្ទះបាយ ហើយវាគួរតែចាប់ផ្តើមជាមួយនឹងដៃដែលត្រូវបានលាងសម្អាតស្អាតល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចូរធ្វើយ៉ាងណាលាងសម្អាតដៃជាមួយសាប៊ូយ៉ាងហោចណាស់ ២០នាទីមុនពេល និងក្រោយពេលទុកដាក់ចំណីអាហារ។ មិនត្រូវភ្លេចលាងដៃឡើយក្រោយពីលើកដាក់សាច់ឆៅ ដើម្បីកុំឲ្យមេរោគរាលដាលបាន។
ចូរលាងសម្អាតបន្លែ និងផ្លែឈើ ប៉ុន្តែមិនត្រូវលាងសាច់មុនពេលចម្អិនឡើយ ព្រោះវាអាចធ្វើឲ្យរាលដាលបាក់តេរីគ្រោះថ្នាក់ទៅក្នុងទឹក និងជុំវិញតំបន់ផ្ទះបាយបាន។ ចូរលាងសម្អាតតុសម្រាប់ចម្អិនអាហារ ជាមួយទឹកក្តៅ ឬសាប៊ូ។ ចូរប្រើកន្សែង ឬក្រដាសស្អាតដើម្បីជូតសម្អាត ចៀសជាងយកក្រណាតសម្លៀកបំពាក់ ឬអេប៉ុង ព្រោះវាអាចជប់បាក់តេរីជាប់បាន។
ចូរជូតសម្អាតទូរទឹកកកជារៀងរាល់ពីរទៅបីសប្តាហ៍ម្តងដើម្បីសម្អាតចោលនូវកំទិចកំទីគ្រោះថ្នាក់ដែលចេញពីអាហារឆៅ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរយកអាហារដែលនៅសល់ចេញពីក្នុងទូរទឹកកកក្រោយពីទុកបានបួនថ្ងៃហើយ។ បើសិនជាករណីមិនច្បាស់ មិនបាច់គិតច្រើនទេ យកទៅចោលតែម្តងទៅ៕