ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យទទួលបានចិត្តស្វាមីទាំងស្រុង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ស្វាមីដែលត្រឡប់ពីកន្លែងការងារហត់ អ្នកគួរតែចេះយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់គេ ទើបគេមានអារម្មណ៍ចង់រស់នៅជាមួយអ្នកបានយូរ មិនចង់ទៅក្រៅគេងឡើយ។
- ផ្ទះជាកន្លែងដែលធ្វើឲ្យប្តីអ្នកមានអារម្មណ៍ប្រកបដោយផាសុខភាព។ ដូចនេះ ផ្ទះគឺត្រូវតែស្អាតជានិច្ច ដោយអ្នកគួរតែរៀបចំឲ្យបានស្អាត ទើបអាចទាក់ទាញប្តីអ្នកឲ្យត្រឡប់មកផ្ទះ។
- នៅពេលដែលប្តីឈឺ ត្រូវតែយកចិត្តទុកដាក់មើលថែទាំគាត់ឲ្យបានល្អ។ បើប្តីទៅធ្វើការអ្នកក៏អាចប្រើសារដើម្បីសួរសុខទុក្ខដែរ តែត្រូវចងចាំថាមិនត្រូវតេទូរស័ព្ទទេ។
- អ្នកអាចធ្វើម្ហូបដែលឆ្ងាញ់រកចាំប្តីមកពិសាររៀងរាល់ថ្ងៃ។ ប្រសិនជាគាត់រវល់ អ្នកមិនគួរតេតាមគាត់រហូតទេ ដោយទុកឲ្យគាត់រវល់ ជឿជាក់លើគាត់ ទើបអាចការពារចិត្តប្តីអ្នកបានជាប់។
- នៅពេលដែលប្តីអ្នកយកការងារមកធ្វើនៅផ្ទះ អ្នកមិនត្រូវរំខានទេ។ អ្នកអាចធ្វើអីឲ្យគេពិសារបន្តិចបន្តួចបាន ដោយជួយលើកទឹកចិត្តពីក្រោយបានហើយ។
- នៅពេលដែលប្តីយកប្រាក់ខែគេឲ្យអ្នក អ្នកមិនត្រូវរអ៊ូរទាំថាតិចទេតែត្រូវនិយាយថាបងធ្វើការនឿយហត់ហើយ។ ទើបប្តីមានអារម្មណ៍សប្បាយចិត្តនឹងអ្នកហើយយល់ថាការនឿយហត់របស់ខ្លួនមានតម្លៃ។
- អ្នកត្រូវតែចងចាំថ្ងៃខួបកំនើតរបស់ប្តី ហើយត្រូវតែជាមនុស្សទីមួយដែលនិយាយថារីករាយថ្ងៃខួបកំនើតដល់ប្តីអ្នក។ ដូចនេះអ្នកអាចធ្វើតាមវិធីខាងលើដើម្បីទទួលបានគ្រួសារដ៏មានសុភមង្គលមួយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)