ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសង្កេតមើលអាការៈមិនប្រក្រតីរបស់កូន ទើបអាចជួយសង្គ្រោះជីវិតកូនបានងាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលបបូរមាត់ ឬអណ្តាតកូនឡើងស្វាយ អ្នកគួរតែប្រយ័ត្ន។ បើកូនអ្នកមានអាការ:នេះ នោះបញ្ជាក់ថាកូនអ្នកខ្វះអុកស៊ីសែន។ ដូចនេះ អ្នកត្រូវតែសង្គ្រោះជាបន្ទាន់។
- កូនដកដង្ហើមញាប់ ឬប្រឹងដកដង្ហើម ក៏ជាអាការៈដែលអ្នកគួរតែប្រយ័ត្នដែរ។ បើឃើញដូចនេះ អ្នកត្រូវតែនាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះសួតកូនកំពុងតែមានបញ្ហាហើយ។
- កូនក្មេងក្រោមអាយុ២ឆ្នាំនៅពេលដែលក្តៅខ្លួនត្រូវតែប្រយ័ត្នបំផុត ព្រោះកូនអាចកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន ពេលដែលអ្នកទុកចោលមិនខ្វាយខ្វល់នឹងកូន។
- ស្បែករបស់កូនឡើងលឿងទៅៗ ក៏អាចជាជំងឺមួយដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយគួរតែចេះសង្កេត ទើបមិនធ្វើឲ្យកូនជួបនឹងគ្រោះថ្នាក់។
- អ្នកត្រូវតែប្រយ័ត្នចំពោះការខ្វះជាតិទឹករបស់កូន។ បើខោទឹកនោមមិនសូវប្តូរ នោះបញ្ជាក់ថាកូនអ្នកខ្វះជាតិទឹកហើយព្រោះមិនសូវនោម។
- អ្នកត្រូវតែប្រយ័ត្នចំពោះការក្អួតចេញដែលមានព៌ណលឿងឬបៃតង វាប្រហែលទាក់ទងនឹងពោះវៀន។ បើក្អួតចេញមកដូចម្សៅទឹកដោះគោ ប៉ុន្តែព៌ណកាហ្វេ ប្រហែលជាពោះវៀនចេញឈាម។ ដូចនេះអ្នកគួរតែប្រុងប្រយ័ត្នចំពោះអាការ:ទាំងនេះ ហើយនាំកូនទៅមន្ទីរពេទ្យភ្លាម ទើបអាចសង្គ្រោះកូនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)