ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចឆ្លងគ្នាក្រោយពេលដែលថើបគ្នាមិនប្រយ័ត្ន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចឆ្លងជំងឺផ្តាសាយបានយ៉ាងងាយ នៅពេលដែលសង្សារអ្នកមានមេរោគនេះ ព្រោះផ្តាសាយនេះងាយឆ្លងជាទីបំផុត ដោយសូម្បីតែអ្នកឈរជិតអ្នកជំងឺផ្តាសាយ ក៏អាចឆ្លងបានដែរ។
- អ្នកក៏អាចប្រឈមមុខនឹងជំងឺក្រពះដោយមិនដឹងខ្លួនដែរ។ អ្នកខ្លះអាចបញ្ចេញអាការ:ភ្លាមៗ អ្នកខ្លះអាចផ្ទុកក្នុងខ្លួនក្នុងរយ:ពេលយូរ ហើយវានឹងបញ្ចេញនៅពេលដែលសុខភាពអ្នកខ្សោយ។
- អ្នកក៏អាចឆ្លងជំងឺរលាកថ្លើមបានដែរ នៅពេលដែលអ្នកមានសុខភាពខ្សោយ ហើយសង្សារអ្នកកំពុងកើតជំងឺនេះ ដោយឆ្លងបានលឿនតាមរយៈទឹកមាត់តែម្តង។ដូចនេះ អ្នកគួរតែចេះប្រយ័ត្នចំពោះជំងឺទាំងនេះនៅពេលដែលថើបគ្នា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)