យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ គួរចាប់ផ្ដើមយកចិត្តទុកដាក់លើសុខភាពឱ្យបានខ្លាំង ព្រោះទម្លាប់រស់នៅមិនល្អអាចបង្កើនហានិភ័យជំងឺលើសសម្ពាធឈាម ដែលជាកត្តាប្រឈមនឹងជំងឺបេះដូង និងសរសៃឈាមខួរក្បាល។ ដើម្បីកាត់បន្ថយហានិភ័យ គួរផ្លាស់ប្ដូរទម្លាប់រស់នៅតាមវិធីសាស្ត្រសំខាន់ៗទាំង ៥ ខាងក្រោម។
ទី១. កាត់បន្ថយភាពតានតឹង៖ ការតានតឹងរយៈពេលយូរអាចធ្វើឱ្យបេះដូងលោតលឿន និងសរសៃឈាមរួមតូច។ ដូច្នេះ គួរសម្រាកខ្លីៗក្នុងពេលធ្វើការ ដោយងើបដើរ ស្រូបខ្យល់អាកាសបរិសុទ្ធ ឬហាត់ដកដង្ហើមចេញចូលយឺតៗ។ ទី២. កាត់បន្ថយការទទួលទានអំបិល៖ គួរចម្អិនអាហារដោយខ្លួនឯងឱ្យបានញឹកញាប់ និងកាត់បន្ថយអាហារកែច្នៃ អាហារកំប៉ុង និងអាហារស្រាប់ ព្រោះអាហារទាំងនេះអាចមានជាតិប្រៃខ្ពស់។ អាចប្រើខ្ទឹមស ខ្ញី និងម្រេច ដើម្បីបន្ថែមរសជាតិជំនួសការប្រើអំបិលច្រើន។
ទី៣. បន្ថែមអាហារដែលមានប៉ូតាស្យូម និងម៉ាញ៉េស្យូម៖ សារធាតុរ៉ែទាំងនេះមានសារៈសំខាន់ក្នុងការជួយរក្សាតុល្យភាពសម្ពាធឈាម។ អាហារដែលគួរទទួលទានរួមមាន ចេក ដំឡូងជ្វា សណ្ដែកស និងបន្លែស្លឹកបៃតងចាស់ ព្រមទាំងផ្លែបឺរ និងសូកូឡាខ្មៅ។ ទោះជាយ៉ាងណា អ្នកមានជំងឺតម្រងនោមគួរពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណសារធាតុរ៉ែដែលអាចទទួលទានបាន។
ទី៤. ហាត់ប្រាណឱ្យបានទៀងទាត់៖ ការដើរលឿន ជិះកង់ ឬហែលទឹក អាចជួយពង្រឹងសុខភាពបេះដូង និងសរសៃឈាម។ គួរហាត់ប្រាណកម្រិតមធ្យមប្រហែល ៣០ នាទីក្នុងមួយថ្ងៃ និង ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយអនុវត្តតាមសមត្ថភាពរាងកាយ។ ទី៥. កាត់បន្ថយការផឹកគ្រឿងស្រវឹង៖ ការផឹកគ្រឿងស្រវឹងច្រើនអាចធ្វើឱ្យសម្ពាធឈាមកើនឡើង។ ដូច្នេះ គួរកាត់បន្ថយបរិមាណផឹក កំណត់ថ្ងៃមិនផឹកក្នុងមួយសប្ដាហ៍ ឬជ្រើសរើសភេសជ្ជៈគ្មានជាតិអាល់កុលជំនួស។
ជារួម ការកាត់បន្ថយអំបិល ការទទួលទានអាហារមានប្រយោជន៍ ការគ្រប់គ្រងភាពតានតឹង ការហាត់ប្រាណ និងការកាត់បន្ថយគ្រឿងស្រវឹង គឺជាទម្លាប់សំខាន់ៗដែលបុរសវ័យ ៤០ ឆ្នាំឡើងទៅគួរអនុវត្តជាប្រចាំ។ ការថែរក្សាសុខភាពតាំងពីពេលនេះ អាចជួយកាត់បន្ថយហានិភ័យជំងឺលើសសម្ពាធឈាម និងជួយឱ្យមានសុខភាពល្អក្នុងរយៈពេលវែង៕
បុរសវ័យ ៤០ ឆ្នាំឡើងទៅ គួរដឹង! គន្លឹះ ៥ យ៉ាងជួយកាត់បន្ថយហានិភ័យជំងឺលើសសម្ពាធឈាម