ការប្រេះបបូរមាត់ច្រើនតែកើតឡើងនៅរដូវរងារ ឬធ្លាក់ខ្យល់ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការបញ្ហានេះកុំឲ្យកើតឡើងបាន៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនពេលអ្នកចេញទៅក្រៅដែលស្ថិតក្នុងអាកាសធាតុត្រជាក់ ចូរលាបក្រែមបបូរមាត់។ បនញទាប់មកអ្នកអាចប្រើកន្សែងគ្របបបូរមាត់បាន។ ចូរលាបឡើងវិញបើសិនជាចាំបាច់
- មិនត្រូវលិឍបបូរមាត់ឡើយ ព្រោះទឹកមាត់នឹងធ្វើឲ្យបបូរមាត់ស្ងួតលឿន និងស្ងួតជាងមិនលិឍ
- ចូរញ៉ាំទឹកឲ្យបានច្រើន និងផ្តល់សំណើមដល់បន្ទប់តាមរយៈការបើកដំណើរណ៍ម៉ាស៊ីនផ្តល់សំណើម
- ចូរចៀសវាងការប៉ះពាល់នឹងសារធាតុបង្ករលាក ឬអាឡែហ្ស៊ីដូចជា ទឹកអប់ ឬប្រេងលាបសក់ ឬផលិតផលថែរក្សាស្បែកនានា(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរដកដង្ហើមតាមច្រមុះ ព្រោះការដកដង្ហើមតាមមាត់អាចធ្វើឲ្យបបូរមាត់ងាយនឹងស្ងួតណាស់៕