ជំងឺក្អកមាន់គឺជាការបង្ករោគមួយប្រភេទដែលកើតឡើងនៅប្រព័ន្ធផ្លូវដង្ហើម និងបង្កឡើងដោយបាក់តេរីមួយឈ្មោះថា Bordetella Pertussis។ ជាធម្មតា វាជាមេរោគដែលមានការឆ្លងខ្លាំង ជាពិសេសលើកុមារតែម្តង។ ជំងឺនេះអាចធ្វើឲ្យក្អកជាប់ខ្លាំងនិងមានរយៈពេលយូរទៀងផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្មេងដែលក្អកដោយសារជំងឺនេះ នឹងធ្វើឲ្យមុខគេប្រែទៅក្រហម ឬស្វាយ ហើយអាចក្អួតថែមទៀតផង។ ខាងក្រោមនេះគឺជាព័ត៌មានបន្ថែមអំពីការជំងឺក្អកមាន់៖
- វាអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំង DTaP ចំនួន ៥ដងក្នុងពេលជាទារកទើបនឹងកើត
- អ្នកដែលមានភាពស្និទ្ធស្នាលនឹងអ្នកជំងឺក្អកមាន់ គួរតែលេបថ្នាំផ្សះដើម្បីជួយង្ការជំងឺនេះកុំឲ្យរាលដាល
- មនុស្សធំគួរតែចាក់វ៉ាក់សាំងរំលឹកបើសិនជាពួកគេមានកូនតូចថ្មី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការបង្ករោគអាចធ្វើឲ្យមានបញ្ហាដល់អាយុជីវិតបាន ជាពិសេសទារកតែម្តង៕