ចាប់តាំងពីមានសរសៃឈាមច្រើនក្នុងច្រមុះ ហើយវានៅជិតនៅផ្ទៃខាងក្រៅទៀតនោះ វាពិតជាងាយនឹងមានរបួស និងបង្កជាការហូរឈាមច្រមុះខ្លាំងណាស់។ ការឈាមច្រមុះភាគច្រើនបង្កឡើងដោយភាពស្ងួតក្នុងបរិយាកាស ឬខ្យល់ និងការកេះអាចម៌ច្រមុះ។ ជំងឺផ្តាសាយ ការមានរបួស អាឡែហ្ស៊ី និងការប្រើប្រាស់ជាតិកូកាអ៊ីនក៏អាចនាំឲ្យឈាមច្រមុះបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះក្នុងការបង្ការការឈាមច្រមុះខ្លះៗដែលអ្នកអាចធ្វើបាន៖
- កាត់ក្រចកដៃកូនឲ្យខ្លីៗ និងកុំឲ្យគេយកដៃកេះអាចម៌ច្រមុះច្រើនពេក
- ចូរធ្វើយ៉ាងណាផ្តល់សំណើមដល់បរិយាកាសក្នុងផ្ទះតាមរយៈការដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងខ្យល់
- ឈប់ជក់បារី ព្រោះវានឹងធ្វើឲ្យស្ងួត និងបង្កការរលាកដល់ច្រមុះបាន
- ពេលកណ្តាសម្តងៗ ចូរហាមាត់ចៀសជាងបិតមាត់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)