ភាគច្រើននៃការឈឺបំពង់ករដែលកើតឡើងលើទារកទើបនឹងកើត ក្មេងទើបចេះដើរតេសតាស និងក្មេងត្រៀមចូលសាលាបង្កឡើងដោយការបង្ករោគដោយវីរុស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគបែបនេះគឺមិនត្រូវបានគេណែនាំឲ្យព្យាបាលដោយថ្នាំផ្សះឡើយ ព្រោះថ្នាំផ្សះអាចប្រើបានលុះត្រាតែជាការបង្ករោគដោយបាក់តេរីប៉ុណ្ណោះ។
ការឈឺបំពង់ករមួយប្រភេទដែលបង្កឡើងដោយបាក់តេរី ឬហៅថា Strep Throat គឺបង្កឡើងដោយបាក់តេរីមួយឈ្មោះថា Streptococcus Pyogenes។ ការឈឺបំពង់ករបែបនេះត្រូវតែព្យាបាលដោយថ្នាំផ្សះ។ អាការៈនៃការឈឺបំពង់ករដោយបាក់តេរីលើកុមារតូចៗច្រើនតែប្រែប្រួលទៅតាមអាយុពួកគេដូចជា៖
- ទារកទើបនឹងកើត៖ ប្រហែលជាបង្ហាញតែក្តៅខ្លួនស្ទិញ និងមានសម្បោរខាប់ ឬសម្បោរលាយឈាម
- ក្មេងទើបចេះដើរតេសតាស៖ ក៏ប្រហែលជាមានការហូរសម្បោរខាប់ ឬលាយឈាម ជាមួយនឹងការក្តៅខ្លួន។ ក្មេងទើបចេះដើរតេសតាសដែលរលាកបំពង់ករដោយបាក់តេរី ច្រើនតែកាច មិនឃ្លានអាហារ និងច្រើនតែហើមកូនកណ្តុរនៅករ។ ពេលខ្លះ ក្មេងទើបចេះដើរតេសតាស នឹងប្រាប់ថាពួកគេឈឺពោះចៀសជាងឈឺបំពង់ករ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្មេងអាយុច្រើនជាង ៣ឆ្នាំ៖ ជាធម្មតា ពួកគេមិនស្រួលខ្លួនខ្លាំង ហើយប្រហែលជាមានការឈឺចាប់ក្នុងបំពង់ករខ្លាំង និងក្តៅខ្លួនខ្ពស់ជាង ៣៨.៩អង្សារ ហើមកូនកណ្តុរនៅក និងមានខ្ទុះនៅលើក្រពេញអាមីដាស៕