តើនរណាខ្លះមិនចូលចិត្តការញ៉ាំ? យើងច្រើនតែរកឡេសដើម្បីចូលទៅក្នុងភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ៗ ជាពិសេសអាហារដែលខ្លួនចូលចិត្ត នៅថ្ងៃចុងសប្តាហ៍ ដោយសារតែឃ្លាន ដោយមិនបានគិតថា វាប៉ះពាល់ដល់សុខភាពពោះវៀនឬអត់ឡើយ សំខាន់ឆ្ងាញ់សិន ចាំគិតទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប្រព័ន្ធរំលាយអាហារមាននាទីរំលាយអាហារទាំងអស់ដែលយើងញ៉ាំចូល ដើម្បីទាញយកជីវជាតិរបស់វាទៅចិញ្ចឹមរៀងកាយ។ ប៉ុន្តែរបបអាហារដែលញ៉ាំពេលយប់ៗ ប្រហែលមិនសូវល្អច្រើនឡើយ។ បើសិនជាអ្នកកំពុងតែមានអារម្មណ៍ថា ពោះវៀនធ្វើការមិនល្អ ល្ហិតល្ហៃ វាទំនងជាអាចនិយាយបានថា ពោះវៀន ឬប្រព័ន្ធរំលាយអាហារត្រូវការជំនួយហើយ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីពង្រឹងដល់សុខភាពពោះវៀន៖
ញ៉ាំជាតិសរសៃទាំងរលាយ និងមិនរលាយ
ជាតិសរសៃមិនរលាយ នឹងជួយបង្កើនភាពធូររបស់លាមក ដូច្នេះវានឹងងាយស្រួលក្នុងការបញ្ចេញចោល។ ជាតិសរសៃរលាយ ជួយបង្ការកុំឲ្យលាមកទៅជាមានជាតិទឹកច្រើនពេក។ បន្លែ និងគ្រាប់ធញ្ញជាតិគឺជាប្រភពដ៏ល្អនៃជាតិសរសៃទាំងនេះ។
ញ៉ាំសាច់គ្មានខ្លាញ់
យើងទាំងអស់គ្នាសុទ្ធតែត្រូវការប្រូតេអ៊ីន ប៉ុន្តែអ្នកគួរតែជ្រើសរើសសាច់សុទ្ធចៀសជាងសាច់ជាប់ខ្លាញ់ ដោយសារតែវាអាចពិបាកដល់ការរំលាយអាហារបាន។ ជម្រើសកាន់តែល្អនោះគឺការញ៉ាំសាច់បក្សីគ្មានស្បែក ដើម្បីក្រពះកាន់តែងាយស្រួលធ្វើការ។
ញ៉ាំអាហារឲ្យទៀងពេល
វាគឺជារឿងល្អមួយដែលត្រូវញ៉ាំអាហារទៀងពេលវេលា ដោយសារតែវានឹងជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អ។ វាមិនខុសគ្នានឹងការគេងទៀងពេលឡើយ ដូច្នេះអ្នកក៏អាចរៀបចំពេលវេលានៃការញ៉ាំអាហារឲ្យដូចគ្នាគឺបានហើយ។
គ្រប់គ្រងស្រ្តេស
ស្រ្តេសអាចរំខានដល់មុខងាររំលាយអាហារ ដែលអាចប៉ះពាល់ដល់ផ្នែកផ្សេងៗទាំងអស់របស់រាងកាយ។ រឿងនេះស្តាប់មើលទៅងាយស្រួលណាស់ ប៉ុន្តែបើសិនជាអ្នកអាចគ្រប់គ្រងស្រ្តេសបាន វានឹងមានប្រយោជន៍សម្រាប់សុខភាពបានយូរ។ ការដែលរស់នៅពោរពេញទៅដោយភាពតក់ស្លុត ឬស្រ្តេសច្រើន អាចប៉ះពាល់ដល់សុខភាពពោះវៀនបាន។
ញ៉ាំទឹកឲ្យច្រើន
យកល្អគួរតែព្យាយាមញ៉ាំទឹកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ឬបានដល់ ៨កែវក្នុងមួយថ្ងៃកាន់តែល្អដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិសរសៃដែលអ្នកកំពុងតែញ៉ាំនោះនឹងជួយទាញទឹកក្នុងពោះវៀនធំដើម្បីជួយឲ្យលាមកធូរ ហើយស្រួលបញ្ចេញចោល៕