ការដែលអាចគេងបានគ្រប់ពី ៧ ទៅ៩ម៉ោងក្នុងមួយយប់អាចធ្វើឲ្យមានផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃបាន។ ក្រៅពីនេះអ្វីដែលកើតឡើងភ្លាមៗ គឺការងងុយគេងនៅពេលថ្ងៃ គិតអ្វីមិនចេញ និងអារម្មណ៍មិនល្អ ហើយក្រោយមក អ្នកនឹងមានបញ្ហាលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ការធាត់ជ្រុល ថប់អារម្មណ៍ និងបាក់ទឹកចិត្ត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ ខាងក្រោមនេះខ្ញុំសូមបង្ហាញទម្លាប់មួយចំនួនដើម្បីអ្នកអាចគេងលក់កាន់តែស្រួលឡើងវិញនៅពេលយប់៖

ចូលគេងទៀងពេលជារៀងរាល់យប់

ដើម្បីទទួលបានដំណេកល្អមួយ វាគឺជារឿងសំខាន់ណាស់ដែលអ្នកត្រូវចូលគេងឲ្យទៀងម៉េងរាល់យប់។ អ្នកក៏គួរតែភ្ញាក់ពីគេងឲ្យទៀងពេលជារៀងរាល់ព្រឹកដែរ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរពេលវេលាគេង និងភ្ញាក់នៅថ្ងៃចុងសប្តាហ៍ អាចរំខានដល់ម៉ោងគេងក្នុងខ្លួន ដែលជាហេតុនាំឲ្យមានផលវិបាកដល់ការងារប្រចាំថ្ងៃបាន។

លុបបំបាត់ឲ្យអស់នូវគ្រឿងអេឡិចត្រូនិចក្នុងបន្ទប់គេង

ការសិក្សាមួយចំនួនបានបង្ហាញថា ពន្លឺចេញពីកញ្ចកទូរស័ព្ទ ឡេបថប់ ទូរទស្សន៍ និងនាឡិកាឌីជីថល អាចរំខានដល់វដ្តនៃការគេងភ្ញាក់របស់មនុស្សយើងបាន តាមរយៈការទប់ស្កាត់ការផលិតរបស់អ័រម៉ូនម៉េឡាតូនីន។ 

ចៀសវាងការញ៉ាំអ្វីដែលមានជាតិកាហ្វេអ៊ីន

វាជារឿងធម្មតា ហើយនរណាក៏ដឹងថា កាហ្វេមានជាតិកាហ្វេអ៊ីន ប៉ុន្តែភេសជ្ជៈផ្សេងៗទៀតក៏មានដែរដូចជា ភេសជ្ជៈកំប៉ុង តែខ្មៅ និងភេសជ្ជៈប៉ូវកម្លាំង ដែលអ្នកគួរតែចៀសវាងការញ៉ាំវាក្នុងរយៈពេលពីរបីម៉ោងមុនគេង។ ប៉ុន្តែអ្វីដែលអាចញ៉ាំបាននោះគួរតែជាទឹកធម្មតា ព្រោះវាអាចជួយជំរុញដល់ការគេងបាន។ 

គេងថ្ងៃឲ្យបានត្រឹមត្រូវ

ទោះបីជាអ្នកដែលគេងលក់ស្រួលនៅពេលយប់រាល់ដងក៏ប្រហែលជានៅមានអារម្មណ៍ងងុយគេងទៀតដែរនៅពេលថ្ងៃ។ ដូច្នេះវាពិតជាមិនអីឡើយក្នុងការគេងថ្ងៃ។ ប៉ុន្តែចូរប្រាកដថាអ្នកមិនត្រូវគេងយូរជាង ៣០នាទីឡើយ ព្រោះបើសិនជាអ្នកគេងយូរជាងនេះ វាអាចរំខានដល់ការគេងនៅពេលយប់បាន។ អ្នកជំនាញនិយាយបន្ថែមទៀតថា ពេលវេលាគេងថ្ងៃដ៏ល្អបំផុតនោះគួរតែចន្លោះម៉ោង ២ ទៅ ៣រសៀល។ 

ហាត់ប្រាណជាប្រចាំ

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការហាត់ប្រាណគឺជារឿងល្អចំពោះសុខភាព។ ប៉ុន្តែតើអ្នកមានដឹងទេថា ការហាត់ប្រាណក៏ល្អបំផុតក្នុងទប់ស្កាត់ការគេងមិនលក់ដែរទេ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមការសិក្សាជាច្រើនបានឲ្យដឹងថា អ្នកដែលហាត់ប្រាណក្នុងកម្រិតតិចតួចទៅមធ្យមជាទៀងទាត់ គឺអាចទទួលបានការគេងលក់ស្រួលជារៀងរាល់យប់បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង