កូនក្មេងនៅពេលដែលធាតុអាកាសត្រជាក់ម្តងៗ គេតែងតែផ្តាសាយ។ ហើយអាការ:ដំបូងដែលប្រាប់អ្នកនោះគឺការហៀរសំបោរ។ ប្រសិនបើមិនធ្ងន់ធ្ងរដល់ក្តៅខ្លួន ឬក្អួត ហើយគ្រាន់តែហៀរសំបោរ អ្នកអាចអនុវត្តតាមវិធីព្យាបាលខាងក្រោម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចយកកន្សែងក្តៅមកដាក់ស្អំច្រមុះកូនអ្នក ប៉ុន្តែកុំក្តៅពេកព្រោះអាចរលាកច្រមុះកូនអ្នក។ អ្នកត្រូវប្តូរវាចេញនៅពេលដែលត្រជាក់។ ប្រសិនបើច្រមុះកូនអ្នកមានអាចម៍ច្រមុះ អ្នកអាចយកសំលីយកវាចេញសិន ទើបធ្វើការស្អំក្រោយ។
- អ្នកអាចយកទឹកក្តៅអ៊ុនៗមកឲ្យកូនអ្នកត្រាំជើងបាន ហើយក៏អាចដាក់ខ្ញីប៉ុន្មានបន្ទះចូលដែរ។ អ្នកត្រូវធ្វើការប្តូរវានៅពេលដែលទឹកត្រជាក់ម្តងៗ។ អ្នកអាចឲ្យកូនត្រាំដល់កូនបែកញើសក្បាលទើបបញ្ឈប់។ ជាពិសេស មិនត្រូវឲ្យកូននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ឡើយ ព្រោះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរបាន។
- អ្នកក៏អាចប្រើវិធីប៊ឺតយកសំបោរចេញក៏បាន។
- បញ្ជាក់: ទឹកទាំងនេះកុំក្តៅពេក ព្រោះស្បែកកូនក្មេងនៅខ្ចី ប្រយ័ត្នការរលាកស្បែកកូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)