ការរលាកបំពង់កគឺជាជំងឺដែលពិបាកទ្រាំបំផុត ព្រោះវាឈឺខ្លាំងណាស់នៅពេលដែលអ្នកលេបរបស់ចូលម្តងៗ។ មូលហេតុនៃការកើតជំងឺនេះអាចបណ្តាលមកពីការគេងមិនគ្រប់គ្រាន់ ការផ្តាសាយ ញ៉ាំស្រាច្រើនពេក ការនឿយហត់ពេក ឬខ្វះសារធាតុចិញ្ចឹមផ្សេងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលមានជំងឺនេះ អ្នកគួរតែប្រយ័ត្នប្រយែងនូវអាហារដែលអ្នកបរិភោគ។ អ្នកមិនត្រូវបរិភោគផ្តេសផ្តាសទេ បើពុំដូច្នោះទេវានឹងកាន់តែធ្ងន់ធ្ងរជាមិនខាន។ អាហារដែលអ្នកមិនអាចបរិភោគមានដូចជា៖របស់បំពងខ្លាញ់ របស់ហិរ Burger ដំឡូងបារាំងចៀន សាច់ជ្រូកខ្លាញ់ជាដើម។ ជាពិសេសមិនត្រូវបរិភោគរបស់ដែលរឹងទេ ហើយក៏មិនអាចញ៉ាំស្រាឬកូកាដែរ។ ម្យ៉ាងទៀត អ្នកមិនគួរញ៉ាំទឹកត្រី និងទឹកកកនោះទេ ព្រោះអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរដែលអាចពិបាកក្នុងការព្យាបាលជាខ្លាំង។ ដូចនេះដើម្បីសុខភាពអ្នក អ្នកគួរតែកុំបរិភោគអាហារទាំងនេះនៅពេលឈឺបំពង់កឲ្យសោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)