ការមានផ្ទៃពោះគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីគ្រប់រូប ហើយដំណាក់កាលនៃការមានផ្ទៃពោះក៏ត្រូវតែប្រុងប្រយ័ត្នដែរ ដោយមិនត្រូវឲ្យមានជំងឺផ្សេងៗឆ្លងទេ។ តើជំងឺអ្វីដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជំងឺផ្តាសាយ ជាជំងឺដែលស្ត្រីមានផ្ទៃពោះងាយជួបប្រទះណាស់ ដោយគ្រាន់តែនៅជិតអ្នកផ្តាសាយ អ្នកនឹងអាចឆ្លងបានយ៉ាងងាយ។ ដូចនេះ នៅពេលដែលផ្តាសាយធម្មតា អ្នកអាចញ៉ាំទឹក គេងឲ្យគ្រប់គ្រាន់ បរិភោគបន្លែនិងផ្លែឈើឲ្យបានច្រើន ព្រោះវាជំនួយដល់អ្នក។បើធ្ងន់ឬក្តៅខ្លួន អ្នកអាចទៅជួបគ្រូពេទ្យដើម្បីពិគ្រោះជាមួយគាត់បាន ដើម្បីឲ្យជំងឺឆាប់ជា។
- អ្នកមិនត្រូវបរិភោគអាហារប្រៃពេក ហិរពេក ឬអាហារដែលផ្អាប់ទុកយូរឬញាំនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺហើមបានគ្រប់ពេលដោយមិនដឹងខ្លួនតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក។
- ជួនកាលក៏អាចមានជំងឺឈឺពោះបានដែរ។ នៅពេលដែលមានអាការៈឈឺពោះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ។ បើវាមិនទាក់ទងនឹងទារកទេ នោះប្រហែលជាក្រពះអ្នករំលាយអាហារមិនបានល្អ។ ដូចនេះអ្នកគួរតែបរិភោគអាហារដែលងាយរំលាយដើម្បីសុខភាពអ្នកនិងកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)