រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា បានចេញផ្សាយរបាយការណ៍បូកសរុបទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន ដោយបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ មានកុមារ និងស្ត្រីមានផ្ទៃពោះសរុប ១០,៦២១ នាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាលបុត្រ នៅក្នុងមន្ទីរពេទ្យត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ។
យោងតាមប្រភពដដែល បានបង្ហាញពីលទ្ធផលនៃការផ្តល់សេវាសុខាភិបាលយ៉ាងសកម្មដូចខាងក្រោម ការពិគ្រោះជំងឺក្រៅ ៖ កុមារចំនួន ៦,០២៨ នាក់ ត្រូវបានពិនិត្យ និងព្យាបាលជំងឺ ។
ការសម្រាកព្យាបាល ៖ កុមារដែលមានជំងឺធ្ងន់ធ្ងរចំនួន ១,១៥៦ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលបន្ថែមនៅក្នុងមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនកុមារកំពុងសម្រាកព្យាបាលសរុបកើនដល់ ៤,២៤៤ នាក់។
ផ្នែកសម្ភព ៖ ស្ត្រីមានផ្ទៃពោះបានសម្រាលបុត្រដោយសុវត្ថិភាពចំនួន ៩០ នាក់ ៕