ការបែកញើសពេលយប់គឺជាបញ្ហាដែលកើតមានជាញឹកញាប់បំផុតក្នុងពេលរាំងរដូវ ហើយក៏ជាអាការៈដែលត្រូវការដោះស្រាយខ្លាំងបំផុតដែរ។ ការបែកញើសពេលយប់អាចធ្វើឲ្យស្រ្តីមិនអាចគេងលក់បានស្រួលឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបែកញើសយប់កើតឡើងដោយសារតែការក្តៅពេញខ្លួន (Hot Flashes) ដែលវាជ្រើសរើសការធ្វើទុក្ខតែពេលពាក់កណ្តាលយប់តែម្តង។ រឿងនេះកើតឡើងជាញឹកញាប់រហូតដល់ ៨០ភាគរយទៅហើយលើស្រ្តីរាំងរដូវ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាដំណឹងល្អនោះគឺថា យើងមានមធ្យោបាយជាច្រើនដែលអាចព្យាបាលបញ្ហាបែកញើសពេលយប់នេះបាន៖
ចៀសវាងការញ៉ាំកាហ្វេ
ចូរប្រាកដថា អ្នកបានកាត់បន្ថយការញ៉ាំកាហ្វេរយៈពេលច្រើនម៉ោងមុននឹងវាធ្វើទុក្ខ។ ជាតិកាហ្វេអ៊ីនជាសារធាតុភ្ញោច ហើយវាក៏ទៅភ្ញោចដល់ក្រពេញបញ្ចេញញើសដែរ។ ដូច្នេះយកល្អគួរតែចាប់ផ្តើមចៀសវាងការញ៉ាំកាហ្វេពី ៥ ទៅ៦ម៉ោងមុនពេលគេង។
ចូរចៀសវាងការញ៉ាំកាហ្វេ
អ្នកជំនាញនិយាយថា គ្រឿងស្រវឹងធ្វើឲ្យសរសៃាមនៅក្រោមស្បែករីកធំ ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែក្តៅ និងបែកញើសច្រើន។ ក្រៅពីពីនេះគ្រឿងស្រវឹងក៏មិនអាចធ្វើឲ្យអ្នកគេងលក់កាន់តែស្រួលដែរ។
ចៀសវាងអាហារហិរ
អ្នកគួរតែដឹងខ្លួនឯងហើយក្នុងការចៀសវាងការញ៉ាំរបស់អ្វីដែលធ្វើឲ្យរាងកាយឡើងកម្តៅដូចជា របស់ហិរ ឬអាហារហិរ។ នៅពេលថ្ងៃ យកល្អគួរតែកាត់បន្ថយងាហារបែបនេះឲ្យបានច្រើន ព្រោះវាក៏ធ្វើឲ្យមាត់អ្នកក្តៅផងដែរ។
បន្ថែមសណ្តែកសៀងទៅក្នុងរបបអាហារផង
អ្វីដែលគួរបន្ទោសខ្លាំងបំផុតមួយដែលនាំឲ្យបែកញើសពេលយប់គឺការអតុល្យភាពអ័រម៉ូន ជាពិសេសអ័រម៉ូនអេស្រ្តូជែនចុះខ្លាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុដូច្នេះហើយទើបអ្នកជំនាញណែនាំឲ្យស្រ្តីរាំងរដូវញ៉ាំសណ្តែកសៀង និងអាហារធ្វើពីសណ្តែកសៀងជាទៀងទាត់ ដោយសារតែវាមានលក្ខណៈដូចអ័រម៉ូនអេស្រ្តូជែនដែរ។
បន្ថយស្រ្តេស
វាគឺជារឿងល្អមួយដែលស្រ្តីរាំងរដូវទាំងអស់ដែលកំពុងតែជួបបញ្ហាបែកញើសេលយប់ ត្រូវបន្ថយស្រ្តេសឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ក្រៅពីចៀសវាងភាពស្រ្តេសហើយ ពួកគេក៏គួរតែធ្វើសកម្មភាពទាំងឡាយណាដែលបន្ថយស្រ្តេសដែរដូចជា ហាត់យូហ្គា ការម៉ាស្សា ឬងូតទឹកក្តៅ៕