យើងទាំងអស់គ្នាសុទ្ធតែដឹងថា រឿងជាច្រើនដូចជា ស្រ្តេស ញ៉ាំកាហ្វេច្រើន ការស្រវឹងស្រា ការប៉ះពាល់នឹងសម្លេងខ្លាំងៗ គេងមិនគ្រប់ និងការញ៉ាំអាហារកៃឆ្នៃ ឬថ្នាំមួយចំនួន អាចជាមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យឈឺក្បាល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើអ្នកមានដឹងទេថា មនុស្សមួយចំនួនអាចជួបបញ្ហាឈឺក្បាលនេះដែរក្រោយពីក្អកហើយ។
បើសិនជារឿងនេះកើតឡើងជាចំពោះអ្នកដែមែន អ្នកកំពុងតែអានអត្ថបទត្រូវហើយ ព្រោះ ខ្ញុំនឹងបង្ហាញអំពីវិធីដោះស្រាយមួយចំនួនដែលអ្នកអាចធ្វើបាន។ ហើយបើសិនជាអ្នកអាចហើយយល់ថាមានប្រយោជន៍មែន កុំភ្លេចចែករំលែកដល់អ្នកដទៃឲ្យបានដឹងផង។
អ្នកជំនាញជាច្រើននិយាយថា ការឈឺក្បាលហើយក្អកទៀតច្រើនតែមិនត្រូវការដំណោះស្រាយអ្វីឡើយ ព្រោះវាងាយនឹងបាត់ទោវិញដោយខ្លួនឯងនៅពេលដែលក្អករួច។ យ៉ាងណាមិញ គ្រូពេទ្យមួយចំនួនប្រហែលជានែនាំឲ្យប្រើប្រាស់ថ្នាំប្រភេទ Non-steroidal Anti-inflammatory Drugs (NSAIDs) ដើម្បីជួយដោះស្រាយការឈឺក្បាលហើយក្អក ដែលវាកើតឡើងយូរៗ។
ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែសម្គាល់ថា ការក្អកហើយឈឺក្បាលដំបូងនោះគឺកម្រកើតឡើងណាស់។ តាមពិតទៅ វាត្រូវបានគេប៉ាន់ស្មានឃើញថា កើតឡើងមិនដល់មួយភាគរយនៃប្រជាជនទូទាំងពិភពលោកផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែបញ្ហានេះហើយ ទើបអ្នកដែលរអ៊ូអំពីការឈឺក្បាលក្រោយពីក្អករួច ច្រើនតែត្រូវបានគ្រូពេទ្យនែណាំឲ្យធ្វើតេស្តមើលសុខភាពបន្ថែម ដោយសារតែវាតែងតែមានបញ្ហាសុខភាពណាមួយដែលធ្វើឲ្យកើតជាបញ្ហានេះ ហើយវាក៏អាចធ្ងន់ធ្ងរជាងការក្អកហើយឈឺក្បាលនេះថែមទៀតផង។
ការធ្វើតេស្តទាំងនោះអាចច្រើនតែជាការថតរូបភាពវេជ្ជសាស្រ្តដូចជា Magnetic Resonance Imaging (MRI) ឬ Computerized Tomography (CT) ដើម្បីដឹងអំពីរចនាសម្ព័ន្ធនានាក្នុងក្បាលបន្ថែម៕