សម្លេងស្អកងាយនឹងកើតឡើងណាស់នៅពេលដែលមានបញ្ហាណាមួយជាមួយនឹងខ្សែបំពង់សម្លេង។ មូលហេតុញឹកញាប់នៃការកើតបញ្ហាសម្លេងស្អកនេះមានដូចជា រលាកបំពង់សម្លេង មានដំបៅនៅខ្សែបំពង់សម្លេងដែលមិនមែនមហារីក ដំបៅត្រៀមមហារីក ឬមហារីក បញ្ហាសរសៃប្រសាទ ការជក់បារី ឬការច្រាលទឹកអាស៊ីតក្រពះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការចៀសវាងភាពស្អក ឬសម្លេងស្អក៖
- ចៀសវាងពីការនិយាយខណៈពេលស្ថិតក្នុងបរិយាកាសសម្លេងរញ៉េរញ៉ៃខ្លាំងៗ
- ចូរដឹងថាអ្នកអាចនិយាយច្រើន និងខ្លាំងប៉ុណ្ណាផង
- ចូរប្រើប្រាស់ក្បាលមេក្រូបើសិនជាការងាររបស់អ្នកទាមទារឲ្យមានការនិយាយច្រើន
- ចូរញ៉ាំទឹកឲ្យបានច្រើន
- ចូរចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាជក់បារី ត្រូវផ្តាច់បារីចេញ និងចៀសវាងការស្រូបផ្សែងបារីពីគេ៕