លំហាត់ប្រាណសម្រាប់ជំនួយដល់ភាពរឹងមាំកម្រាលអាងត្រគាកមួយនេះ គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បី បង្កើនភាពរឹងមាំ និងរក្សាបានល្អនូវការគ្រប់គ្រងប្លោកនោម។ ការហាត់ប្រាណមួយនេះនឹងជួយបង្កើនភាពរឹងមាំដល់អាងត្រគាក និងអាចជួយឲ្យការលេចនោមដោយមិនដឹងខ្លួនស្រួលបួលវិញទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ដើម្បីធ្វើលំហាត់ប្រាណនេះកាន់តែល្អ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- កត់សម្គាល់នូវសាច់ដុំទាំងឡាយតាមរយៈការធ្វើទប់លំហូរទឹកនោមដែលកំពុងតែហូរ
- ប្រើវិធីនេះជាទម្លាប់ប្រចាំថ្ងៃ។ ចូរធ្វើវានៅពេលដែលមិនមានទឹកនោមក្នុងប្លោកនោម ដើម្បីបណ្តឹងដល់សាច់ដុំអាងត្រគាករយៈពេល ៥វិនាទីដំបូង។ បន្ទាប់មក ចូរបន្ធូរវាវិញរយៈពេល ៥វិនាទីទៀត។ ចូរធ្វើបេបនេះឲ្យបាន ៥ដងរយៈពេលមួយថ្ងៃដំបូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលអ្នកធ្លាប់ហាត់ប្រាណបែបនេះហើយ ចូរកំណត់គោលដៅដល់ ១០វិនាទីម្តង
- ចូរហាត់ដោយកុំអត់ដង្ហើម
- ចូរធ្វើវាឲ្យបាន ៣ដងក្នុងមួយថ្ងៃ៕