យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា បន្លែសុទ្ធតែល្អសម្រាប់សុខភាព និងអាចញ៉ាំបានតាមចិត្ត។ ប៉ុន្តែប្រភពបានលើកឡើងថា វិធីចម្អិន និងបរិមាណដែលញ៉ាំ ក៏សំខាន់ដែរ។ ត្រប់ជាឧទាហរណ៍ បើចំហុយ ឬស្ងោរ គឺមានកាឡូរីមិនខ្ពស់ ប៉ុន្តែបើចៀន ឬឆាប្រេងច្រើន វាអាចក្លាយជាម្ហូបមានខ្លាញ់ និងថាមពលខ្ពស់។
ទី១ ត្រប់ គួរប្រុងប្រយ័ត្ននៅពេលចម្អិនជាមួយប្រេងច្រើន។ ទី២ ដំឡូងបារាំង មានជាតិម្សៅច្រើន ដូច្នេះគួរញ៉ាំឱ្យសមរម្យ និងកុំញ៉ាំជាមួយបាយ មី ឬនំប៉័ងច្រើនពេកក្នុងពេលតែមួយ។ ដំឡូងផ្អែម និងដំឡូងត្រាវក៏គួរយកចិត្តទុកដាក់លើបរិមាណ និងវិធីចម្អិនផងដែរ។
ទី៣ បន្លែជ្រក់ ដូចជា ស្ពៃជ្រក់ ឬត្រសក់ជ្រក់ អាចមានអំបិលខ្ពស់ ដូច្នេះមិនគួរញ៉ាំច្រើនពេក។ ទី៤ សាឡាត់ដែលដាក់ទឹកជ្រលក់ច្រើន ដូចជា mayonnaise ឈីស ឬទឹកជ្រលក់មានខ្លាញ់ អាចធ្វើឱ្យម្ហូបដែលមើលទៅសុខភាពល្អ ក្លាយជាម្ហូបមានថាមពល និងខ្លាញ់ខ្ពស់។
ទី៥ មើមដែលមានជាតិម្សៅច្រើន គួរញ៉ាំដោយគិតពីបរិមាណអាហារសរុបក្នុងមួយពេល។ បើញ៉ាំមើមច្រើន គួរកាត់បន្ថយអាហារម្សៅផ្សេងទៀត ដើម្បីកុំឱ្យបរិមាណអាហារសរុបលើសតម្រូវការ។
ជារួម បញ្ហាមិនមែនថា បន្លែ ៥មុខនេះត្រូវហាមញ៉ាំទាំងស្រុង ទេ ប៉ុន្តែគួរយកចិត្តទុកដាក់លើបរិមាណ និងវិធីចម្អិន។ គួរកាត់បន្ថយប្រេង អំបិល និងទឹកជ្រលក់ ហើយញ៉ាំបន្លែឱ្យបានចម្រុះ ដើម្បីរក្សាអាហារប្រចាំថ្ងៃឱ្យមានតុល្យភាព៕