បើសិនជាអ្នកកំពុងតែសង្ស័យជំងឺមួយចំនួនដែលអ្នកកំពុងតែកើតមាន ហើយវាកើតឡើងដោយសារការរលាកក្នុងពោះវៀន ខ្ញុំមានមធ្យោបាយមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបន្ថយការរលាកនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយបន្ថយការរលាក និងពង្រឹងដល់សុខភាពពោះវៀនទាំងមូលបាន៖
ញ៉ាំអាហារប្រឆាំងការរលាក
ចូរបន្ថយការញ៉ាំអាហារកៃឆ្នៃខ្ពស់ ជាតិផ្អែម ផ្អែមសិប្បនិមិត្ត និងគ្រឿងស្រវឹង។ ចូរជ្រើសរើសអាហារប្រឆាំងការរលាកដូចជា៖
- ផ្លែឈើ៖ ទំពាំងបាយជូរ និងឈើរី
- បន្លែ៖ ប្រូខូលី សណ្តែកបារាំង ស្ពៃក្តោប ផ្កាខាត់ណា
- គ្រឿងផ្សំធ្វើម្ហូប៖ រមៀត
- ខ្លាញ់ផ្តល់សុខភាព៖ ប្រេងអូលីវ និងប្រេងដូង
ព្យាយាមលុបបំបាត់អាហារបង្កបញ្ហា
អាហារមួយចំនួនដែលអ្នកគួរតែលុបបំបាត់នោះមានដូចជា៖
- សណ្តែកសៀង
- ផលិតផលធ្វើពីទឹកដោះគោ
- អាហារមានជាតិ Gluten
បន្ថយស្រ្តេស
ស្រ្តេសមានជាប់ទាក់ទងនឹងការរលាក ដូច្នេះ ចូរព្យាយាមស្វែងរកសកម្មភាពណាមួយដែលអាចជួយអ្នកដើម្បីបន្ធូរអារម្មណ៍បាន ទោះបីជារយៈពេលខ្លីក៏ដោយ។ ការតាំងសមាធិ ការងូតទឹកត្រាំ ការដើរលេង ការហាត់យូហ្គា ឬដកដង្ហើមជ្រៅៗ គឺជាគន្លឹះសំខាន់សម្រាប់សុខភាព និងបន្ថយភាពស្រ្តេសផង។
ញ៉ាំប្រូបាយអូទិច
ចូរសាកល្បងញ៉ាំប្រូបាយអូទិច ព្រោះវាអាចជួយជំរុញដល់សុខភាពបាក់តេរីល្អៗក្នុងពោះវៀន និងប្រឆាំងបាក់តេរីអាក្រក់ក្នុងពោះវៀន។
ចូរប្រាកដថា អ្នកទទួលបានជីវជាតិត្រឹមត្រូវហើយ
វាគឺជារឿងសំខាន់ណាស់ដែលរាងកាយអ្នកទទួលបានជីវជាតិសំខាន់ៗដើម្បីជួយប្រឆាំងការរលាក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វីតាមីនសំខាន់ៗទាំងនោះមានដូចជា វីតាមីន B អូមេហ្គាបី វីតាមីន D និងម៉ាញ៉េស្យូម។ បើសិនជាអាច ចូរធ្វើតេស្តខ្លួនឯងមើលថាតើរាងកាយកំពុងតែខ្វះខាត់ជីវជាតិសំខាន់ៗអ្វីខ្លះ?